សហរដ្ឋអាមេរិកត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលលីបង់ថ្មីដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនរបស់ខ្លួន នេះបើតាមប្រធានាធិបតីរបស់ប្រទេសនេះគឺលោក Michael Aoun ដែលធ្វើការសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់នោះ។ ប្រទេសលីបង់ធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងជ្រាលជ្រៅ ចំពេលមានការតវ៉ាទូទាំងប្រទេសដែលជំរុញឱ្យនាយករដ្ឋមន្រ្តី Saad Hariri លាលែងពីតំណែងនៅថ្ងៃទី ២៩ ខែតុលាផងដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ជំរុញឱ្យមេដឹកនាំប្រទេសលីបង់បង្កើតរដ្ឋាភិបាលថ្មីដែលមានសមត្ថភាពក្នុងការធ្វើកំណែទម្រង់ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ប្រធានសភាលីបង់លោក Nabih Berri កាលពីថ្ងៃព្រហស្បតិ៍នេះកំណត់ពេលប្រជុំសភានៅសប្តាហ៍ក្រោយដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរក្សាការសម្ងាត់ធនាគារនិងការវិលត្រឡប់មកវិញនូវមូលនិធិរដ្ឋដែលត្រូវគេលួចផងដែរ។ រ៉យទ័រនិយាយថាការតវ៉ាមួយផ្នែកធ្វើឱ្យមានកំហឹងចំពោះអំពើពុករលួយដែលបង្ខំឱ្យសភាត្រូវពន្យារពេលនៅថ្ងៃអង្គារនេះដែលជាការពន្យារពេលនូវអ្វីដែលជាសម័យប្រជុំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលពីរខែនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩









