រដ្ឋមន្ត្រីការពារជាតិ៖ ប្រទេសតួកគីកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីក្រុមជីវពល YPG ឃឺដនៅភាគឥសាននៃប្រទេសស៊ីរី

0

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Hulusi Akar និយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសតួកគីកំពុងពិភាក្សាជាមួយប្រទេសរុស្ស៊ីអំពីវិធីដោះស្រាយវត្តមានបន្តរបស់ពួកសកម្មប្រយុទ្ធ YPG ឃឺដនៅក្នុងតំបន់ដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ។

ទីក្រុងអង់ការ៉ាបញ្ឈប់ការលុកលុយរបស់ខ្លួនប្រឆាំងនឹង YPG កាលពីខែមុននេះ បន្ទាប់ពីយល់ព្រមជាមួយទីក្រុងម៉ូស្គូដើម្បីអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធដកខ្លួនចេញពីដីមួយនៅខាងកើតនៃទន្លេ Euphrates ក៏ដូចជាទីក្រុង Tel Rifat និង Manbij ដែលស្ថិតនៅភាគខាងលិចនៃទន្លេនេះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាប្រទេសតួកគីត្អូញត្អែរថា ការដកទ័ពនេះមិនបានបញ្ចប់ទេហើយគំរាមបន្តការវាយលុករបស់ខ្លួនថែមទៀត។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov និយាយកាលពីថ្ងៃពុធថា ការដកទ័ពនេះគឺជិតរួចរាល់ហើយ និងបន្ថែមថាទីក្រុងអង់ការ៉ាធានាដល់ទីក្រុងម៉ូស្គូថាខ្លួនមិនមានគម្រោងបើកប្រតិបត្តិការយោធាថ្មីនោះទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here