ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថាប្រទេសកូរ៉េខាងជើងច្រានចោលការអញ្ជើញឲ្យមេដឹកនាំរបស់ខ្លួនគឺលោកគីមជុងអ៊ុនចូលរួមក្នុងកិច្ចប្រជុំកំពូលមួយដែលគ្រោងទុកនៅទីក្រុងសេអ៊ូលជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅសប្តាហ៍ក្រោយដោយនិយាយថា“ ពេលនេះមិនមែនជាពេលវេលាសាកសមទេ” ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ឱ្យដឹងថាប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ីនផ្ញើលិខិតអញ្ជើញទៅលោកគីមនៅថ្ងៃទី ៥ ខែវិច្ឆិកាដោយមានការស្នើសុំឲ្យប្រេសិតម្នាក់ចូលរួមប្រសិនបើគាត់មិនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេនោះ។
លោកមូននឹងធ្វើជាម្ចាស់ផ្ទះនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងទីក្រុងកំពង់ផែប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយដើម្បីអបអរសាទរខួបលើកទី ៣០ នៃភាពជាដៃគូរបស់ពួកគេ។ខណៈពេលថ្លែងអំណរគុណដល់ទីក្រុងសេអ៊ូលចំពោះការអញ្ជើញនោះ ប្រទេសកូរ៉េខាងជើងស្នើសុំឱ្យមានការយល់ពីកូរ៉េខាងត្បូងដែលថាយើងមិនអាចរកហេតុផលស្របច្បាប់ណាមួយសម្រាប់លោកគីមដើម្បីចូលរួមនោះទេ។ សេចក្តីថ្លែងការណ៍នេះក៏ចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងថាបង្កអន្តរាយដល់ទំនាក់ទំនងជាច្រើនតាមរយៈការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហានៅអន្តរកូរ៉េនោះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩