ការធ្វើប្រជាមតិមួយនឹងចាប់ផ្តើមនៅតំបន់ស្វយ័ត Bougainville ភាគខាងកើត Papua New Guinea ចាប់ពីថ្ងៃទី២៣ មកដោយសួរថាតើចង់ផ្តាច់ខ្លួនចេញ និងបង្កើតរដ្ឋឯករាជ្យមួយថ្មីទៀតដែរឬទេ។ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធលើភាពឯករាជ្យដែលបានបន្តចាប់តាំងពីឆ្នាំ ១៩៨៨ មក នៅឆ្នាំ ២០០១ បានបង្កើតកិច្ចព្រមព្រៀងសន្តិភាព។ គេមើលឃើញថាភាគច្រើនមានការគាំទ្រឯករាជ្យ។
នៅ Bougainville ការមិនពេញចិត្តត្រូវបានលើកឡើងក្នុងទសវត្សទី ៨០ ដោយសារតែអ្នកស្រុកមិន បានទទួលបានអត្ថប្រយោជន៍ពីការយករ៉ែទង់ដែងក្នុងតំបន់ ហើយនៅឆ្នាំ ១៩៨៨ ប្រជាជនមួយចំនួន បានបង្កើតកងកម្លាំងប្រដាប់អាវុធ។ វិវឌ្ឍន៍ទៅជាជម្លោះដណ្តើមឯករាជ្យភាពជាមួយកម្លាំងសន្តិសុខ ដែលបង្កឡើងដោយសារតែការជ្រៀតជ្រែកក្នុងប្រតិបត្តិការរុករករ៉ែ។ គេនិយាយថាមនុស្សប្រមាណ ១៥.០០០ នាក់បានបូជាជីវិតមុនពេលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើតឡើង។
ការបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៧ ខែធ្នូ នៅទីតាំងប្រមាណ ៨០០ កន្លែងនៅ ក្នុងរដ្ឋ។ លទ្ធផលរំពឹងថានឹងត្រូវប្រកាសនៅពាក់កណ្តាលខែធ្នូ។ យោងតាមគណៈកម្មាធិការ ប្រជាមតិដែលគ្រប់គ្រងការបោះឆ្នោតបានឲ្យដឹងថា មានអ្នកបោះឆ្នោតចំនួន ២០៦.៧៣១ នាក់៕
ប្រភពព័ត៌មាន Asahi ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩