អ្នកនាំពាក្យក្រសួងប្រាប់ភ្នាក់ងារព័ត៌មានTASSថា ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបញ្ជូនក្បួន
រថយន្តមួយផ្សេងទៀតនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ដូនបាសភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ក្រសួងនិយាយថា ក្បួនរថយន្តទី៩២ របស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីចាកចេញពីមជ្ឈមណ្ឌលជួយសង្គ្រោះដូនស្កយឆ្ពោះទៅកាន់ព្រំដែន។ ក្បួននេះនឹងធ្វើដំណើរឆ្ពោះទៅកាន់ច្រកដូនណេត និងម៉ាតវេយ៉េវ ឆ្លងកាត់ព្រំដែនរុស្ស៊ីអ៊ុយក្រែនដែលជាកន្លែងត្រូវឆ្លងកាត់តាមនីតិវិធីគយស្របតាមច្បាប់អន្តរជាតិស្តីពីការប្រគល់ជំនួយមនុស្សធម៌។ ក្រោយមកក្បួននឹងបន្តដំណើរទៅដូណេត និងលូហ្គិន ដែលជាកន្លែងដាក់ឥវ៉ាន់។ ក្បួនរថយន្តដឹកទំនិញមនុស្សធម៌មានចំនួនច្រើនជាង ៣៥០តោនភាគច្រើនជាអាហាររបស់កុមារ។ នៅល្ងាចថ្ងៃព្រហស្បតិ៍ ក្បួនរថយន្តនឹងវិលត្រឡប់ទៅកាន់មជ្ឈមណ្ឌលជួយសង្គ្រោះដុនស្កយវិញ។ ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបាន និងកំពុងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋដូនបាសចាប់តាំងពីខែ សីហាឆ្នាំ២០១៤ ដែលក្នុងនោះរួមមានស្បៀង អាហារ ថ្នាំពេទ្យ និងរបស់របរចាំបាច់មួយចំនួនទៀត។ សរុបទៅរុស្ស៊ីប្រគល់ទំនិញមានចំនួនច្រើនជាង ៨០.០០០តោនដល់អ្នករស់នៅតំបន់រងគ្រោះដោយសារជម្លោះ៕
ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩