គ្មានផ្លូវទេដែលទួរគីបញ្ចូនប្រព័ន្ធ S-៤០០ ទៅវិញ ទួរគីមានតែចាប់ផ្តើមដាក់ប្រើ

0

យោងតាមសេចក្តីរាយការណ៍បង្ហាញថា មន្រ្តីរបស់ទីក្រុងវ៉ាស៊ីនតោនទាមទារអោយប្រទេសទួរគីបំផ្លាញ ឬបញ្ជូនប្រព័ន្ធការពារដែនអាកាស S-៤០០ ដែលផលិតដោយរុស្ស៊ីទៅប្រទេស      រុស្ស៊ីវិញ ហើយទាមទារឱ្យប្រទេសទួរគីចូលរួមប្រើកម្មវិធី F-៣៥ ឡើងវិញ ប៉ុន្តែទីក្រុងអ៉ានការ៉ាពុំមានចេតនាអនុវត្តតាមការទាមទារនោះទេ។ ក្រោយពីមានកិច្ចប្រជុំរវាងប្រធានាធិបតីលោកដូណាល់ត្រាំ និងប្រធានាធិបតីទួរគីលោក រ៉េស៊ីប តៃយ៉ីប អឺដូហ្គាន បញ្ជាក់ថា អាកប្បកិរិយារបស់លោកត្រាំក្នុងការដោះស្រាយជំលោះ F-៣៥ គឺមានភាពវិជ្ជមាន ប៉ុន្តែលោកពុំបានផ្តល់ភាពជាក់លាក់ទេ។ ទោះយ៉ាងណា មន្ត្រីក្រសួងការបរទេសដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ការបោះបង់ប្រព័ន្ធការពារS-៤០០ គឺជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការវិលត្រលប់ទៅប្រើកម្មវិធី F-៣៥វិញ។ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទួរគីលោក       ហូលូស៊ី អាកា ប្រាប់សមាជិកសភាក្នុងសភានៅថ្ងៃព្រហស្បតិ៍ថា  ទោះជាយ៉ាងណាប្រទេស    ទួរគីពុំព្រមបោះបង់ប្រព័ន្ធការពារនោះទេ ហើយប្រទេសទួរគីថែមទាំងជម្រុញការងារ និងរក្សាសកម្មដូចដែលបានគ្រោងទុក។ លោកអាកាបន្ថែមថា បុគ្គលិកកំពុងទទួលការបណ្តុះបណ្តាលនឹងអនុវត្តសកម្មភាពដដូចដែលបានគ្រោងទុករបស់ទួរគីជាមួយប្រព័ន្ធថ្មី។លោកអាកាបញ្ចេញមតិលើការសន្យារបស់លោកអឺដូហ្គែននៅសប្តាហ៍មុនថា ពុំអោយមានការរុះរើប្រព័ន្ធ S-៤០០ នោះទេ។ ប្រទេសទួរគីស្ថិតក្នុងសម្ព័ន្ធណាតូ ដូច្នេះការទិញអាវុធនៅដើមឆ្នាំធ្វើឱ្យប្រទេសនេះក្លាយជាចៀមខ្មៅសម្រាប់ប្រទេសសម្ព័ន្ធមិត្ត។ ក្រោយពីទទួលបានប្រព័ន្ធការពារមីស៊ីលនៅក្នុងដែនអាកាសប្រទេសទួរគីទទួលបានការចាប់ផ្តើមពិភាក្សាយ៉ាងលឿនស្តីពីកម្មវិធីយន្តហោះចម្បាំង F-៣៥ ដោយទីក្រុងអានការ៉ា ដើរតួជាអ្នកទិញ និងជាអ្នកផលិតយន្តហោះចម្បាំងជំនាន់ទី៥។ទីក្រុងវ៉ាស៊ីនតោនអះអាងថា តាមរយៈប្រតិបត្តិការទិញប្រព័ន្ធ S-៤០០ ដំណាលគ្នាជាមួយយន្តហោះចម្បាំងF-៣៥ ប្រទេសទួរគីនឹងផ្តល់ឱកាសដល់ប្រទេសរុស្ស៊ីរៀនសូត្រពីអាថ៌កំបាំងរបស់យន្តហោះបំបាំងកាយ។ ទាក់ទងទៅនឹងយុទ្ធសាស្ត្រនេះ សហរដ្ឋអាមេរិកទំនងជាមិនព្រមចុះចាញ់ និងលក់យន្តហោះទៅឱ្យក្រុងអានការ៉ានៅពេលឆាប់ៗនេះឡើយ។ ទន្ទឹមនឹងនេះលោក អឺដូហ្គាននឹងបន្ថែមលទ្ធភាពលើការទិញយន្តហោះចម្បាំង Sukhoi  ដែលផលិតដោយរុស្ស៊ីប្រសិនបើកិច្ចព្រមព្រៀង F-៣៥ មិនអាចទទួលបានជោគជ័យ ដែលនោះជាការផ្លាស់ប្តូរ  និងទំនងជានឹងបង្កភាពតានតឹងបន្ថែមទៀតរវាងប្រទេសសម្ព័ន្ធមិត្តណាតូ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here