ប្រទេសឥណ្ឌាសាកល្បងមីស៊ីល Prithvi-II មានសមត្ថភាពនុយក្លេអ៊ែរប្រកបដោយជោគជ័យ

0

បញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ដើមដែលវាជាគ្រាប់អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ការបោញ់នោះជាផ្នែកមួយនៃការហ្វឹកហាត់ប្រចាំឆ្នាំ។ ការបាញ់បង្ហោះបញ្ចប់ដោយជោគជ័យពុំមានឧបសគ្គ។ ប្រភពព័ត៌មានពីរដ្ឋាភិបាល ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មីស៊ីល Prithvi-IIត្រូវគេបាញ់ចេញពីកោះអាបដុលកាឡាម នៅឆ្នេរសមុទ្រអូដេស្ហា នៅយប់ថ្ងៃពុធ ដែលនោះជាការសាកល្បងត្រៀមខ្លួនរបស់កងកម្លាំង  មីស៊ីលឥណ្ឌា។ គេរាយការថា គ្រាប់ទាំងនោះធ្លាក់នៅក្នុងឈូងសមុទ្របេងហ្គាល់ក្បែរឆ្នេរ​​​​​​​     សមុទ្រខាងកើតរបស់ប្រទេសឥណ្ឌា។ គ្រាប់មីស៊ីលផលិតនៅក្នុងស្រុកអាចបាញ់បានចម្ងាយប្រហែល ២២០ម៉ាយល៍ (៣៥០ គីឡូម៉ែត្រ) និងមានសមត្ថភាពផ្ទុករហូតដល់ ២,២០០ផោន (១.០០០ គីឡូក្រាម) ។ គ្រាប់មីស៊ីលត្រូវគេណែនាំទៅឱ្យកងកម្លាំងប្រដាប់អាវុធដំបូងបង្អស់របស់ប្រទេសឥណ្ឌាក្នុងឆ្នាំ២០០៣។ មីស៊ីលនោះមានដំណើរការក្នុងដំណាក់កាលតែមួយ នេះមានន័យថា វាត្រូវបានបាញ់ចេញដោយម៉ាស៊ីនរ៉ុក្កែតដែលដំណើរការដោយឥន្ធនៈ។  នៅដើមសប្តាហ៍នេះទីក្រុងញូវដែលីបាញ់សាកល្បងមីស៊ីលធុនមធ្យម Agni-II ខណៈដែលគូប្រជែងរបស់ខ្លួនប្រទេសប៉ាគីស្ថានបន្តបាញ់សាកល្បងបាញ់ Shaheen-I ដែលគ្រាប់ទាំងពីរនោះក៏មានសមត្ថភាពនុយ​​​​​​ក្លេអ៊ែរផងដែរ។  ការឈ្លានពានរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានកើនឡើងខ្លាំងនៅដើមឆ្នាំនេះ ក្រោយពីទីក្រុងញូវដែលីវាយប្រហារតាមអាកាសទៅលើតំបន់កាស្មៀគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន ដោយប្រទេសឥណ្ឌាអះអាងថា ការវាយប្រហារធ្វើឡើងដើម្បីបំផ្ទុះគ្រាប់បែកលើជំរុំភេរវកម្មនៅក្នុងការឈ្លានពានរបស់ឥណ្ឌាលើកដំបូងនៅតាមព្រំដែនកាស្មៀរី គិតចាប់តាំងពីឆ្នាំ១៩៧១មក នៅពេលដែលប្រទេសទាំងពីរកំពុងធ្វើសង្គ្រាម។ ការវាយប្រហារនោះធ្វើឱ្យទីក្រុងអ៊ីស្លាម៉ាបាដប្រមូលយុទ្ធជនរបស់ខ្លួនធ្វើការប្រយុទ្ធគ្មានប្រណី ហើយថែមទាំងបាញ់ទម្លាក់យន្តហោះ MiG របស់ប្រទេសឥណ្ឌា។ ភាពតានតឹងផ្ទុះឡើងជាថ្មីម្តងទៀតនៅពេលដែលប្រទេសឥណ្ឌាផ្លាស់ប្តូរសិទ្ធិស្វ័យភាពពិសេសរបស់តំបន់កាស្មៀរនៅក្នុងខែសីហា ដែលប្រទេសប៉ាគីស្ថានអះអាងថា នោះជាទង្វើខុសច្បាប់។ នៅក្នុងរដូវក្តៅនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh មានប្រសាសន៍ថា “ពុំមានគោលការណ៍ប្រើប្រាស់ដំបូងឡើយសម្រាប់អាវុធនុយក្លេអ៊ែរ ដែលនៅពេលឆាប់ៗនេះនឹងមានការផ្លាស់ប្តូរ ហើយវាអាស្រ័យលើកាលៈទេសៈ ដោយបញ្ជាក់បន្ថែមថា ប្រទេសប៉ាគីស្ថានអាចជាបុព្វហេតុនាំឱ្យមានការប្រើអាវុធ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here