សាធារណរដ្ឋកុងហ្គោប្រកាសពីគ្រោះមហន្តរាយធម្មជាតិនៅពេលទឹកជំនន់ជន់លិចបណ្តាលឱ្យមនុស្ស ៥ ម៉ឺននាក់បាត់បង់ជីវិត

0

រដ្ឋាភិបាលនៃសាធារណរដ្ឋកុងហ្គោប្រកាសពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិនៅក្នុងទឹកដីចំនួនបីកន្លែងបន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងបានកើតឡើងបណ្តាលអោយមានការផ្លាស់ទីលំនៅយ៉ាងហោចណាស់មនុស្សចំនួន ៥ ម៉ឺននាក់។ ទីស្តីការគណៈរដ្ឋមន្រ្តីនិយាយថាវាមានភ្លៀងធ្លាក់ជាច្រើនសប្តាហ៍នៅតំបន់ Likouala, La Cuvette និង Plateaux ដែលបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

រដ្ឋាភិបាលនិយាយថាទឹកជំនន់ធ្ងន់ធ្ងរនេះបណ្តាលឱ្យបាត់បង់ស្រែចម្ការ សត្វ និងស្បៀងអាហារហើយបណ្តាលឱ្យមានជំងឺជាច្រើនថែមទៀត។ យោងតាមក្រុមប្រឹក្សានេះអោយដឹងថាប្រជាជនប្រមាណ ៥០.០០០ នាក់នៅតាមដងទន្លេកុងហ្គោស្ថិតក្នុងស្ថានភាពតានតឹងខ្លាំងមែនទែន។

ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាលោក Victor Ngassi អគ្គលេខាធិការនៃទីក្រុង Makotipoko មានចម្ងាយជាង ៤០០ គីឡូម៉ែត្រ (២៤៨ ម៉ាយល៍) នៃខ្សែទឹកខាងលើនៃប្រទេសប្រេស៊ីលនិយាយថា ប្រជាជននៅក្នុងស្រុករបស់លោកកំពុងអត់ឃ្លាន និងរង់ចាំជំនួយពីរដ្ឋាភិបាល៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here