រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Mukhtar Tleuberdi ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថាប្រទេសកាហ្សាក់ស្ថាននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពស៊ីរីថ្មីដែលឧបត្ថម្ភដោយប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់នៅថ្ងៃទី ១០-១១ ខែធ្នូខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិលោក Geir Pedersen និយាយនៅថ្ងៃទី ៨ ខែវិច្ឆិកាថា ក្រុមគាំទ្រដោយអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរីនឹងជួបគ្នាម្តងទៀតនៅទីក្រុងហ្សឺណែវនៅខែក្រោយនេះបន្ទាប់ពីបានជួបជាលើកដំបូងដើម្បីស្វែងរកការផ្សះផ្សានយោបាយ។
លោក Geir Pedersen និយាយទៅកាន់គណៈកម្មាធិការធម្មនុញ្ញថា សហប្រធានទាំងពីរយល់ព្រមជួបគ្នាម្តងទៀតក្នុងរយៈពេល ១៤ ថ្ងៃទៀត។ កិច្ចពិភាក្សាបន្ទាប់នឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ TASS រាយការណ៍ថាក្រសួងការបរទេសស៊ីរីអំពាវនាវដល់សហគមន៍អន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដាក់សម្ពាធលើទីក្រុងអង់ការ៉ាសម្រាប់ប្រទេសតួកគីក្នុងការបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួននៅភាគឥសាននៃប្រទេសស៊ីរី ដែលក្រុងដាម៉ាសនិយាយថាប្រឆាំងនឹងកិច្ចព្រមព្រៀងដែលសម្រេចនៅ Astana និង Sochi ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩