ទីភ្នាក់ងារសន្តិសុខរ៉យទ័ររាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមសន្តិសុខអ៊ីរ៉ាក់បំបែកក្រុមអ្នកតវ៉ាជាច្រើនដែលបានបិទច្រកចូលទៅកំពង់ផែឈូងសមុទ្រ Umm Qasr ក្បែរក្រុងបាស្រា (Basra) ហើយក៏បើកដំណើរការកំពង់ផែរនេះឡើងវិញ។
ប្រភពនេះនិយាយថាបុគ្គលិកអាចចូលទៅកំពង់ផែដែលជាច្រកចូលដែលក្រុមអ្នកតវ៉ាបានបិទចាប់តាំងពីថ្ងៃច័ន្ទនេះ។ ប្រតិបត្តិការជាច្រើននៅមិនទាន់អាចដំណើរការនៅឡើយទេ។ កំពង់ផែ Umm Qasr ត្រូវបិទរារាំងពីមុនពីថ្ងៃទី ២៩ ខែតុលាដល់ថ្ងៃទី ៩ ខែវិច្ឆិកាជាមួយនឹងការបន្តប្រតិបត្តិការរយៈពេលខ្លីនៅចន្លោះថ្ងៃទី ៧-៩ ខែវិច្ឆិកានេះ។ កំពង់ផែនេះទទួលការនាំចូលគ្រាប់ធញ្ញជាតិ ប្រេង បន្លែ និងការដឹកជញ្ជូនស្ករដែលចិញ្ចឹមប្រទេសមួយភាគធំដែលពឹងផ្អែកលើអាហារនាំចូលនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩









