មនុស្ស ៣ នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែករថយន្តនៅក្បែរស្ថានីយ៍ប៉ូលិសក្នុងប្រទេសកូឡុំប៊ី ចំពេលមានភាពចលាចលប្រឆាំងនឹងរដ្ឋាភិបាល

0

រថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកទៅដោយគ្រឿងផ្ទុះត្រូវបំផ្ទុះនៅខាងក្រៅស្ថានីយ៍ប៉ូលិសមួយក្នុងប្រទេសកូឡុំប៊ីចំពេលមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសដែលត្រូវបំផ្លាញដោយអំពើហឹង្សា និងការលួចប្លន់។ ការផ្ទុះនេះកើតឡើងនៅ Santander de Quilichao ជាទីប្រជុំជនចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីរដ្ឋធានី Bogota របស់ប្រទេសនេះ។

លោក Jaime Asprilla រដ្ឋលេខាធិការនៃនាយកដ្ឋាន Cauca និយាយថាមន្ត្រីប៉ូលិស ៣ នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួស។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ១០ នាក់រងរបួសនៅក្នុងការផ្ទុះនេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Carlos Homles Trujillo ថ្កោលទោសចំពោះ“ ការវាយប្រហារភេរវកម្មដ៏សាហាវ” ដោយប្តេជ្ញាកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសជនល្មើស។រូបភាពផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញពីក្រុមពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុដោយមានសំឡេងស្រែករបស់ប៉ូលិសផងដែរ។ វីដេអូមួយត្រូវផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលបង្ហាញពីបុរសដែលរងរបួសពាក់ឯកសណ្ឋានប៉ូលិសកំពុងត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។

Alfonso Jose Luna មកពីកាសែត Proclama del Cauca ក្នុងតំបន់ប្រាប់ El Tiempo ថា វាក៏មានសេចក្តីរាយការណ៍ពីការផ្ទុះលើកទី ២ ដែលរាលដាលពាសពេញទីក្រុងនៅយប់ថ្ងៃសៅរ៍នេះផងដែរ។  “វាមានការផ្ទុះចំនួនពីរលើកដែលកើតឡើងនៅទូទាំងទីក្រុង ភ្លាមៗនោះភ្លើងដាច់ ហើយអ្វីៗក្លាយជាស្ថានភាពងងឹត … មានតែរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះដែលប្រញាប់ដឹកមនុស្សទៅកាន់មន្ទីរពេទ្យ”។

 

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here