មនុស្ស ៣ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុងរបស់ប្រទេសស៊ីរីតាមបណ្តោយព្រំដែនប្រទេសតួកគី

0

យោងតាមរបាយការណ៍និយាយថារថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះបានបំផ្ទុះនៅក្នុងទីក្រុង Tell Abyad នៃប្រទេសស៊ីរីក្បែរព្រំដែននៃប្រទេសតួកគីដោយសម្លាប់មនុស្ស ៣ នាក់និងរងរបួស ២៦ នាក់។រូបថត និងវីដេអូនៅលើបណ្តាញសង្គមបង្ហាញពីលទ្ធផលនៃការផ្ទុះកាលពីថ្ងៃសៅរ៍នេះ។

រថយន្តមួយត្រូវគេមើលឃើញឆាបឆេះដោយអណ្តាតភ្លើងនិងគ្របដណ្តប់ដោយផ្សែងខណៈដែលអ្នកស្រុកប្រញាប់ប្រញាល់យកកម្ទេចថ្មចេញពីអាគារដែលខូចខាតនៅក្បែរនោះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយនិយាយថាមនុស្ស ៤ នាក់ស្លាប់និង ២៦ នាក់រងរបួស។

Tell Abyad មានទីតាំងស្ថិតនៅភាគខាងជើងខេត្ត Raqqa និងស្ថិតនៅតាមបណ្តោយព្រំដែនជាមួយប្រទេសតួកគី។ កងទ័ពតួកគីកាន់កាប់ទីក្រុងនេះកំឡុងពេលវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងឃឺដកាលពីខែមុននេះ។ Tell Abyadក្រោយមកក្លាយជាផ្នែកមួយនៃតំបន់សុវត្ថិភាពដែលដាក់ដោយប្រទេសតួកគីនៅតាមព្រំដែននេះ។កាលពី ២ សប្តាហ៍មុនគ្រាប់បែកក្នុងរថយន្តមួយផ្ទុះឡើងនៅផ្សារទីប្រជុំជនដោយសម្លាប់មនុស្ស ១៣ នាក់និងរងរបួសជាង ៣០ នាក់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here