ការហែក្បួននៅរដ្ឋធានីនៃប្រទេសបូលីវីត្រូវឆ្លើយតបដោយក្រុមប៉ូលិសយ៉ាងសាហាវដោយកងកំលាំងសន្តិសុខបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដង្ហែក្បួនរបស់បាតុករដើម្បីអោយបង្ខំអោយពួកគេបំបែកក្បួនវិញនៅតាមដងផ្លូវនោះ។
ដោយសារភាពវឹកវរមានឥទ្ធិពលនៅក្នុប្រទេសបូលីវីនេះបន្ទាប់ពីការបណ្តេញមេដឹកនាំសង្គមនិយមលោក Evo Morales កាលពីដើមខែនេះ ការបង្រ្កាបដោយហឹង្សាទៅលើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រោយរដ្ឋប្រហារមានការកើនឡើងជាញឹកញាប់។ ឈុតឆាកជាច្រើននៅទីក្រុង La Paz កាលពីថ្ងៃព្រហស្បតិ៍នេះបង្ហាញថាប៉ូលិសប្រឆាំងកុបកម្មប្រដាប់ដោយអាវុធប្រឆាំងនឹងការតវ៉ាមួយដែលកើនឡើងទ្វេដងជាកន្លែងធ្វើពិធីបុណ្យសពដោយបង្ខំឱ្យអ្នកកាន់ទុក្ខបោះបង់ចោលមឈូសដែលពួកគេបានដឹកមកនោះ។
លោក Morales និយាយនៅក្នុងសារ Twitter មួយថា “រដ្ឋាភិបាលរបស់លោកស្រី Anez មិនគោរពអ្នកស្លាប់នៅក្នុងមឈូសរបស់ពួកគេ ហើយក៏មិនអភ័យទោសដល់សាច់ញាតិស្ត្រី និងកុមារដែលដើរដង្ហែដោយសន្តិភាពសម្រាប់ការគោរពជីវិត និងលទ្ធិប្រជាធិបតេយ្យ” ។ ក្នុងនាមជា“ ប្រធានាធិបតីបណ្តោះអាសន្ន” លោកស្រី Jeanine Anez សមាជិកព្រឹទ្ធសភាប្រឆាំងដែលប្រកាសថាខ្លួនជាមេដឹកនាំភ្លាមៗបន្ទាប់ពីលោក Morales ត្រូវបង្ខំចិត្តលាលែងពីតំណែងក្រោមសម្ពាធពីយោធោនោះ។
កាសែតអេស្ប៉ាញរាយការណ៍ថាការហែក្បួនជួបឧបសគ្គជាមួយនឹងប៉ូលិសនៅពេលវាដង្ហែរជិតដល់វិមានប្រធានាធិបតីដែលជំរុញឱ្យក្រុមអ្នកតវ៉ាមួយចំនួនស្រែកថា“ ឃាតក” ទៅលើមន្រ្តី និងអ្នកដទៃទៀតដើម្បីបោះចោលតំណែងបណ្តោះអាសន្ននេះ។ ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបាញ់ទៅលើក្រុមបាតុករផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩









