ការផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលសម្លាប់ជនបរទេសម្នាក់

0

ការបំផ្ទុះគ្រាប់បែកកើតឡើងនៅទីក្រុងកាបុល។ ក្នុងហេតុការណ៍នោះ គេឃើញមានអ្នកស្រុកចំនួន ៥នាក់ក្នុងនោះមានបុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់ ដើរចេញពីកន្លែងកើតហេតុដោយគ្រាន់តែរងរបួសស្រាល។ រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀត យ៉ាងហោចណាស់មានទាហានអាហ្វហ្គានីស្ថានចំនួន ៨នាក់ស្លាប់ និងចំនួន ៤នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់វាយលុកលើប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយ។ មន្ត្រីខេត្តអះអាងថា ការវាយប្រហារនេះត្រូវគេបង្ក្រាបរួចហើយបណ្តាលឱ្យពួកសកម្មប្រយុទ្ធប្រហែលចំនួន ២០នាក់ស្លាប់។ ទោះយ៉ាងណា ក្រុមតាលីបង់បានអះអាងថា ការវាយប្រហារនេះគឺជាជោគជ័យមួយហើយពួកគេបានកាន់កាប់ទីតាំងដើម្បីដកហូតអាវុធ និងគ្រាប់រំសេវពីកន្លែងត្រួតពិនិត្យ។ ទោះបីជារដ្ឋធានីអាហ្វហ្គានីស្ថាន ទទួលបានការពង្រឹងយ៉ាងខ្លាំង ប៉ុន្តែវាតែងតែជាគោលដៅចំបងសម្រាប់ពួកសកម្មប្រយុទ្ធ               ផ្សេងៗក្នុងរយៈពេលប៉ុន្មានទសវត្សថ្មីៗនេះក្នុងរយៈពេលដែលកើតសង្គ្រាមមិនចេះចប់។ ទោះជាយ៉ាងណានៅឆ្នាំ២០១៩ ហាក់ដូចជាពេលវេលាដែលកើតអំពើហឹង្សាច្រើនបំផុតមួយលើទីក្រុង។ ការវាយប្រហារដ៏ធំថ្មីបំផុតកើតឡើងនៅពុធពេលដែលបណ្តាលឱ្យមានមនុស្សយ៉ាងតិចចំនួន ១២នាក់ស្លាប់ និងមនុស្សចំនួន ២០នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតលើក្បួនរថយន្តរបស់ក្រុមហ៊ុនសន្តិសុខឯកជនបរទេស៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here