នាវាចម្បាំងរុស្ស៊ីទៅដល់ទីក្រុងខេបថោនធ្វើសមយុទ្ធជាមួយចិន និងអាហ្វ្រិកខាងត្បូង

0

នាវាដឹកមីស៊ីលឆ្លងទន្លេស្លាវាឈ្មោះ  Marshal Ustinov របស់កងនាវាចរភាគខាងជើងរុស្ស៊ីបានទៅដល់កំពង់ផែ Cape Townរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ នាវានោះនឹងចូលរួមនៅក្នុងសមយុទ្ធរួមគ្នាមួយដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ នាវាដឹកទំនិញ និងនាវាជំនួយចំនួន២បានទៅដល់រដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីធ្វើដំណើររយៈពេលជិត ៥ខែមានរយៈចម្ងាយ ២៥.៥០០ ម៉ាយល៍ (៤៧.២០០ គីឡូម៉ែត្រ) ពីមូលដ្ឋានទ័ពនៅ Severomorsk ។ ក្បួនបានឈប់នៅប្រទេសអាល់ហ្សេរី អេហ្ស៊ីប ទួរគី ក្រិក ស៊ីបប្រឺស ខេបវើដ និងអេក្វាទ័រហ្គីណេហើយបានចូលរួមក្នុងសមយុទ្ធសមុទ្រជាច្រើនមុនពេលទៅដល់គោលដៅ(អាហ្វ្រិកខាងត្បូង)នៅថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ដំណើរទស្សនកិច្ចយោធាអាចនឹងកើតឡើង ដោយមាននាវារបស់រុស្ស៊ីមួយទៀតគឺ  Akademik Tryoshnikov ដែលជាធម្មតាវាចូលរួមក្នុងការស្រាវជ្រាវអង់តាក់ទិករបស់រុស្ស៊ីដោយបញ្ជូនក្រុមនាវិក និងគ្រឿងផ្គត់ផ្គង់ទៅស្ថានីយ។ កងនាវាចររំដោះប្រជាជនចិន (PLAN) នៃប្រទេសចិនបញ្ជូននាវាចម្បាំង ០៥៤A ប្រភេទ Weifang សម្រាប់សមយុទ្ធរួមគ្នា ខណៈពេលដែលកងនាវាចរអាហ្រ្វិកខាងត្បូងមាននាវាចម្បាំងប្រភេទ Valor Amatola ។ ការធ្វើសមយុទ្ធរបស់ MOSI លើកដំបូងជាសមយុទ្ធមិនធ្លាប់មានពីមុនមក នឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ និងបន្តរហូតដល់ដើមខែធ្នូ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here