តារាចម្រៀងស្រី Ku Hara នៅក្រុម KARA ត្រូវបានគេរកឃើញសាកសពនៅក្នុងផ្ទះ

0

យោងតាមប៉ូលីសកូរ៉េខាងត្បូងបានអោយដឹងថា តារាសម្តែងនាង Ku Hara ដែលជាតារាចម្រៀងស្រី ម្នាក់នៅក្នុងក្រុម “KARA” ត្រូវបានគេរកឃើញសាកសពនៅក្នុងផ្ទះកាលពីថ្ងៃទី ២៤។ ប៉ូលីសសង្ស័យ ថាអាចជារឿងក្តីធ្វើអត្តឃាត ហើយកំពុងតែស៊ើបអង្កេតលម្អិតពីមូលហេតុនេះ។

យោងតាមប៉ូលីសបានអោយដឹងថានាង Ku ត្រូវបានគេប្រទះឃើញដេកស្លាប់នៅផ្ទះរបស់នាងនៅ Gangnam-gu ទីក្រុងសេអ៊ូល នៅថ្ងៃទី ២៤ម៉ោង ៦ ល្ងាច។ Instagram របស់នាងត្រូវបានធ្វើបច្ចុប្បន្ន ភាពរួចរាល់នៅថ្ងៃទី ២៣។

កាលពីខែកញ្ញា ឆ្នាំមុន នាង Ku បានដាក់ពាក្យបណ្តឹងទៅប៉ូលីសពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងអំពើហឹង្សា លើផ្លូវភេទ និងការគំរាមកំហែងពីមិត្តប្រុស។ អ្នកគាំទ្រមានការព្រួយបារម្ភអំពីបញ្ហានេះ។ នៅក្នុងខែ ឧសភា ឆ្នាំនេះប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា នាងបានធ្វើអត្តឃាតខ្លួនឯងនៅផ្ទះ ហើយត្រូវ បានគេបញ្ជូនទៅមន្ទីរពេទ្យទាន់ពេល។ បន្ទាប់ពីនោះនាងបានចាប់ផ្តើមសកម្មភាពភាគច្រើននៅក្នុង ប្រទេសជប៉ុន។

នាង Ku បានចូលក្រុម KARA នៅឆ្នាំ ២០០៨ បន្ទាប់ពីការសំដែងនៅប្រទេសកូរ៉េក្នុងឆ្នាំ ២០០៧។ KARA បានដើរតួយ៉ាងសកម្មនៅក្នុងកម្មវិធីចម្រៀងបុណ្យចូលឆ្នាំកលប្រចាំឆ្នាំរបស់ទូរទស្សន៍ NHK (annual singing contest) ក្នុងឆ្នាំ ២០១១ ហើយបានបង្កឱ្យមានការបង្កើត K-POP នៅក្នុងប្រទេស ជប៉ុន ប៉ុន្តែក្រុមនេះត្រូវបានរំសាយចោលនៅឆ្នាំ ២០១៦៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here