ភ្នាក់ងារសារព័ត៌មាន Fars រាយការណ៍នៅថ្ងៃអាទិត្យថា កម្លាំងសន្តិសុខអ៊ីរ៉ង់ចាប់ខ្លួនមេដឹកនាំបាតុកម្មសកម្មបំផុតចំនួនជិត ១៨០នាក់ ដែលធ្វើការវាយប្រហារនៅក្នុងប្រទេសនេះនៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ បុគ្គលទាំងនេះជាប់ចោទពីបទវាយប្រហារលើអគាររដ្ឋ(arsons) ដោយការវាយប្រហារធ្វើឡើងលើស្ថានីយ៍ប៉ូលីស និងលើទីកន្លែងយោធា ក្នុងព្រឹត្តិការណ៍ប្រឆាំងនឹងរដ្ឋាភិបាល។ មន្ត្រីសន្តិសុខម្នាក់កត់សម្គាល់ឃើញថា មានកិច្ចខិតខំប្រឹងប្រែងក្នុងការកំណត់អត្តសញ្ញាណ និងឃុំខ្លួនអ្នកបំពានសណ្តាប់ធ្នាប់សាធារណៈ។ ការធ្វើបាតុកម្មវាយប្រហារលើទីក្រុងជាច្រើនកើតឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ក្រោយពីមានបទបញ្ជារបស់រដ្ឋា
ភិបាលចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកាលើតម្លៃឥន្ធនៈកើនឡើងទ្វេដងពី ១៥.០០០រៀល (០,០៩ ដុល្លារ) ដល់ ៣,០០០រៀល (០,២ ដុល្លារ) ក្នុងមួយលីត្រ។ តម្លៃបញ្ចុះថ្លៃប្រេងឥន្ធនៈសម្រាប់អ្នកដែលមានប័ណ្ណសមាជិក កើនឡើង ៥០% (ដល់ ១៥.០០០ រៀល)។ យោងតាមច្បាប់ថ្មីម្ចាស់រថយន្តអាចទិញប្រេងបាន ៦០លីត្រក្នុងមួយខែក្នុងតម្លៃនេះ ចំណែកឯអ្នកជិះកង់អាចទិញបាន ២៥លីត្រ។ អ្នកបើកតាក់ស៊ីមានប័ណ្ណទិញបាន ៤០០លីត្រ។ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលីសដោយដុតការិយាល័យធនាគារ និងស្ថានីយប្រេង។ គេរាយការណ៍ថា នៅតំបន់តាំងទីលំនៅអ៊ីរ៉ង់មានភាពវឹកវរជាច្រើន។ យោងតាមប្រភពរបាយការណ៍សារព័ត៌មានក្នុងស្រុក និងលោកខាងលិចបញ្ជាក់ថា ប្រជាជនចំនួនចន្លោះពី ១២ទៅ ៣០នាក់ស្លាប់ និងមនុស្សចំនួនរាប់សិបនាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរអ៊ីរ៉ង់បិទអ៊ិនធឺរណិតនៅក្នុងប្រទេសនិងអនុញ្ញាតឱ្យតែអ្នកមានបម្រើសេវាកម្មអនឡាញជាក់លាក់ប្រើប្រាស់ប៉ុណ្ណោះ៕
ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩