យ៉ាងហោចមនុស្ស២៥នាក់ស្លាប់ និង២៦១នាក់ផ្សេងទៀតបានរងរបួស

0

កម្លាំងសន្តិសុខនៅកំពង់ផែUmm Qasr បានបាញ់ទៅលើក្រុមបាតុករបណ្តាលអោយមនុស្ស៧ នាក់ស្លាប់ និងមនុស្សប្រមាណ៨៧នាក់ផ្សេងទៀតរងរបួស។ កំពង់ផែនេះបានបើកដំណើរការឡើងវិញហើយកាលពីថ្ងៃសុក្របន្ទាប់ពីត្រូវបានបិទដោយសារការធ្វើបាតុកម្ម។ មនុស្ស៤នាក់ត្រូវបានសម្លាប់នៅខេត្តNasariya និង៧១នាក់រងរបួស។ អគាររដ្ឋាភិបាលត្រូវបានដុតបំផ្លាញ ហើយមន្ទីរពេទ្យមួយបានជម្លៀសចេញ។ កាលពីថ្ងៃសៅរ៍នេះនៅរដ្ឋធានីបាដាដមានការប្រយុទ្ធគ្នានៅលើផ្លូវRasheed បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួស២០នាក់ ចំណែកឯ១៣នាក់ទៀតបានរងរបួសកាលពីថ្ងៃអាទិត្យនេះ។ មនុស្សម្នាក់ត្រូវបានសម្លាប់នៅទីក្រុង Najaf និងម្នាក់ទៀតនៅក្នុងទីក្រុងDiwaniya។ រីឯនៅក្នុងទីក្រុងBasra មនុស្សប្រហែល៣៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើងជ័រ និងកំប៉ុងហ្គាសបង្ហូរទឹកភ្នែក​ ដោយក្រុមបាតុករបានដុតរថយន្តប៉ូលិសដែលស្ថិតនៅកណ្តាលក្រុង។ មនុស្សប្រហែល២៤នាក់បានរងរបួសនៅក្នុងការធ្វើបាតុកម្មនៅក្នុងទីក្រុងKarbala ជាកន្លែងដែលក្រុមបាតុករបានវាយប្រហារដោយប្រើប្រាស់គ្រាប់បែកសាំងលើកងកម្លាំងសន្តិសុខ។ ក្នុងទីក្រុងIslahiyah ក្រុមសកម្មប្រយុទ្ធIS បានសម្លាប់ជនស៊ីវិល៣នាក់ និង៣នាក់ទៀតរងរបួស។ គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងស្ថិតក្នុងទីក្រុងBuhriz បណ្តាលឱ្យទាហាន៤នាក់រងរបួស។ ការវាយប្រហារតាមអាកាសរបស់ទួរគីលើសមាជិកសមាជិកាគណបក្សពលករឃឺដបានសម្លាប់មនុស្ស៥នាក់ក្នុងទីក្រុងDohuk៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here