សារព័ត៌មាន Press TV រាយការណ៍នៅថ្ងៃអាទិត្យនេះថា សមាជិករបស់ក្រុមភេរវកម្មជាច្រើនរួមទាំងសមាជិករដ្ឋអ៊ីស្លាមស្ថិតនៅក្នុងចំណោមអ្នកចូលរួមធ្វើកុបកម្មដែលសកម្មបំផុតដោយពួកគេធ្វើការវាយប្រហារក្នុងប្រទេសអ៊ីរ៉ង់នៅរយៈពេលប៉ុន្មានថ្ងៃមុន។ លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា ក្រុមភេរវជនស្ថិតនៅក្នុងចំណោមអ្នកដែលធ្វើកុបកម្ម។ បុគ្គលទាំងនេះមានទំនាក់ទំនងជាមួយនឹងរដ្ឋអ៊ីស្លាម និងអង្គការប្រជាជនមូហ្សេដិនរបស់អ៊ីរ៉ង់ (គេស្គាល់ថា ជាក្រុមភេរវកម្មនៅប្រទេសអ៊ីរ៉ង់)។ លោកអភិបាលពន្យល់ថា មេដឹកនាំបាតុកម្មវាយប្រហារលើប៉ូលីស និងប្រជាពលរដ្ឋសាមញ្ញ បណ្តាលឱ្យមានការខូតខាតយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងអាជីវកម្មជាច្រើននៅក្នុងខេត្ត។ សមាជិកនៃក្រុមភេរវករទាំងនេះត្រូវសមត្ថកិច្ចចាប់ខ្លួន និងត្រូវប្រឈមមុខទទួលទទួលខុសត្រូវ៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩