មនុស្សច្រើនជាង ១១០នាក់ស្លាប់ក្នុងការតវ៉ានៅប្រទេសអ៊ីរ៉ាក់

0

ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ផ្សាយនៅថ្ងៃអាទិត្យដកស្រង់ប្រសាសន៍របស់លោកចាហ្វា អាឡាវ៉ី រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា មានមនុស្សចំនួនច្រើនជាង ១១០នាក់ស្លាប់ពេលមានការប៉ះទង្គិចរវាងអ្នកតវ៉ាជាមួយប៉ូលីសធ្វើឱ្យរញ្ជួយទីក្រុងអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលា។ លោកអាឡាវី បញ្ជាក់ឱ្យដឹងថា ប្រជាជនសរុបមានចំនួន ១១១នាក់ ដោយក្នុងនោះមានទាំងអ្នកតវ៉ា និងអ្នកអនុវត្តច្បាប់ស្លាប់ក្នុងហេតុការណ៍បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ លោកលើកឡើងពីលទ្ធផលនៃការស៊ើបអង្កេតមួយធ្វើឡើងដោយគណៈកម្មាធិការអាដហុកមានសេចក្តីថា គ្រាប់បែកផ្សែងឧស្ម័នបង្ហូរទឹកភ្នែកដែលប៉ូលីសប្រើដើម្បីបំបែកក្រុមអ្នកតវ៉ាពុំមានជាតិពុលទេ។ ដំបូងឡើយ  គណៈកម្មការសិទ្ធិមនុស្សនៃសភាអ៊ីរ៉ាក់មានប្រសាសន៍ថា មនុស្សចំនួន ៣១៩នាក់មានទាំងជនស៊ីវិល និងប៉ូលីសស្លាប់ក្នុងការប៉ះទង្គិចគ្នា។ ការតវ៉ាកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលា ខណៈដែលប្រជាជនធ្វើដំណើរតាមដងផ្លូវទាំងនោះជាប្រជាជនមានជីវភាពក្រីក្រការអត់ការងារធ្វើ។ ការតវ៉ាបង្កប់ដោយអំពើហឹង្សា និងកុបកម្មកើតឡើងនៅទូទាំងប្រទេស។ ក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង និងបោះឆ្នោតសភាដំបូង៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here