នៅព្រឹកព្រលឹមថ្ងៃទី ២៥ មនុស្សម្នាក់បានចូល Treasure Castle លួចត្បូងមានតម្លៃនៅកណ្តាលក្រុង Dresden នៅភាគខាងកើតប្រទេសអាល្លឺម៉ង់។ ឧក្រិដ្ឋជនកំពុងរត់គេចខ្លួន។ នាយកសារមន្ទីរសិល្បៈ រដ្ឋដែលគ្រប់គ្រងអគាររតនសម្បត្តិបាននិយាយថា “ត្បូងមានតម្លៃមិនអាចកាត់ថ្លៃបានទេ” ប៉ុន្តែកាសែត Bilto បានរាយការណ៍ថាវាអាចមានតម្លៃ ១ ពាន់លានអឺរ៉ូ (ប្រហែល ១២០ ពាន់លានយ៉េន)។
យោងតាមសន្និសិទកាសែតនៅថ្ងៃដដែលដោយប៉ូលីសក្នុងតំបន់បានអោយដឹងថាត្បូងពេជ្រចំនួន ៣ ឈុត និងត្បូងផ្សេងទៀតដែលបានបន្សល់ទុកតាំងពីដើមសតវត្សរ៍ទី ១៨ ត្រូវបានចោរលួច។ ពេល នោះមានសន្តិសុខយាមនៅក្នុងសាលដែរ ប៉ុន្តែមិនបានដឹងថាមានចោរលួចទេ បន្ទាប់ពីត្រូវចោរលួច ហើយ គាត់បានរាយការណ៍ទៅប៉ូលីសនៅថ្ងៃដដែលនៅវេលាម៉ោង ៥ ព្រឹក។ កាមេរ៉ាសុវត្ថិភាពថត បានជនសង្ស័យ ២នាក់។
វត្ថុដែលត្រូវបានគេលួចត្រូវបានដាក់តាំងនៅក្នុងកញ្ចក់ តែមិនទាន់ច្បាស់ថាតើវាត្រូវបានគេលួចដោយ របៀបណានោះទេ។ កាសែត Bilto បានរាយការណ៍ថា វាអាចត្រូវបានគេលួចចេញតាមបង្អួចបន្ទាប់ពី បំផ្លាញឧបករណ៍អេឡិចត្រូនិកនៅក្បែរនោះ។
អគាររតនសម្បត្តិ (Treasure Castle) នេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៧២៣ ដោយអធិរាជ Friedrich August សតវត្សទី១ (ស្តេចខ្លាំង)។ គ្រឿងអលង្ការប្រហែល ៤០០០ គ្រាប់រួមមាន៖ ត្បូង មាស ប្រាក់ និងភ្លុក ត្រូវបានដាក់បង្ហាញ ដែលនាំឲ្យ Treasure Castle ក្លាយជាសារមន្ទីរចំណាស់ ជាងគេមួយនៅអឺរ៉ុប។ ដែលមានទីតាំងស្ថិតនៅកាច់ជ្រុងនៃវិមានមួយដែលគេហៅថា ប្រាសាទ Dresden ហើយក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ។
ពេជ្រពណ៌បៃតងមានទំហំ ៤១ ការ៉ាត់ “Dresden Green” ត្រូវបានជួលទៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក ហើយមានសុវត្ថិភាព។
ត្បូង Dresden មាននៅរដ្ឋ Zaksen នាយករដ្ឋមន្ត្រីលោក Krechima បានបង្ហោះនៅក្នុង Twitter ថា “វាមិនត្រឹមតែលួចវត្ថុមានតម្លៃនៅក្នុងសារមន្ទីរប៉ុណ្ណោះទេ វាលួចថែមទាំងប្រជាជន Zaksen ថែមទៀត ផង។ បើគ្មានត្បូងពណ៌បៃតង Dresden មិនអាចមានប្រវត្តិសាស្រ្ត Zaksen ទេ”៕
ប្រភពព័ត៌មាន Asahi ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩