កាលបរិច្ឆេទនៃកិច្ចប្រជុំអន្តរអាហ្វាហ្គានីស្ថាននៅទីក្រុងប៉េកាំងមិនទាន់មានការសម្រេចនៅ ឡើយទេ ដោយសារតែសមាជិកតាលីបង់(មិនស្របច្បាប់នៅនៅប្រទេសរុស្ស៊ី) មិនពេញចិត្តជាមួយនឹងសមាសភាពនៃគណៈប្រតិភូរបស់ទីក្រុងកាបុល។ យោងតាមប្រភពព័ត៌មានពីលោកហ្សាម៉ា កាបុឡូវ បង្ហាញថា អ្នកតំណាងប្រធានាធិបតីពិសេសរុស្ស៊ីប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន និងជាប្រធាននាយកដ្ឋានអាស៊ីទី២ នៃក្រសួងការបរទេសរុស្ស៊ីលើកឡើងនៅថ្ងៃចន្ទ។ ឆ្លើយតបទៅនឹងការសាកសួរពីភ្នាក់ងារព័ត៌មាន លោកឆ្លើយថា “វាជាសំណួរសម្រាប់សួរទៅជនជាតិចិន។ ពួកគេជាប់គាំងគ្រប់យ៉ាង(កាលបរិច្ឆេទ)មិនទាន់មានការកំណត់។ សមាជិកតាលីបង់មិនពេញចិត្តនឹងសមាសភាពនៃគណៈប្រតិភូ ដែលប្រធានាធិបតីអាហ្គានីស្ថាន [លោក Ashraf Ghani] ទាមទារ។ នោះហើយជាមូលហេតុដែលអ្វីៗត្រូវជាប់គាំង” ។ មុននេះលោក កាបុឡូវប្រាប់ភ្នាក់ងារថា ភាគីរុស្ស៊ីរំពឹងថា កិច្ចប្រជុំអន្តរអាហ្វហ្គានីស្ថាននៅទីក្រុងប៉េកាំងនឹងធ្វើឡើងនៅមុនដំណាច់ឆ្នាំនេះ។ នៅខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ្គឹង ស្ហាង(Geng Shuang) មានប្រសាសន៍ថា ទីក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការដោះស្រាយដោយសន្តិវិធីមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងរួមចំណែកដល់កិច្ចពិភាក្សារវាងអ្នកចូលរួមទាំងអស់ក្នុងដំណើរការសន្តិភាព។ នៅថ្ងៃទី១១ ខែ វិច្ឆិកាលោកហ្គឹង ស្ហាងរាយការណ៍ថា ប្រទេសចិនកំពុងរៀបចំកន្លែងសម្រាប់ការចរចាអន្តរ អាហ្វហ្គានីស្ថាននៅលើទឹកដីរបស់ខ្លួន។ កិច្ចប្រជុំនៃការសន្ទនាអន្តរអាហ្វហ្គានីស្ថានធ្លាប់ត្រូវបានគេរៀបចំឡើងនៅទីក្រុងមូស្គូ និងដូហា។ គណៈប្រតិភូមកពីការិយាល័យនយោបាយតាលីបង់ (ខុសច្បាប់នៅប្រទេសរុស្ស៊ី) កាតារីមានចំណែកចូលរួមជាមួយពួកគេ៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩









