ប្រទេសចិនរំពឹងថា លោកពូទីននឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសចិននៅឆ្នាំ២០២០

0

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកលី យ៉ូហេងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងរំពឹងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋពីប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីននៅឆ្នាំក្រោយ។ប្រធានាធិបតីចិនលោកស៊ីជីនពីង និងប្រធានាធិបតីរុស្ស៊ីលោកពូទីនជួបគ្នាជាច្រើនលើកនៅពេលថ្មីៗនេះ។ ជំនួបចុងក្រោយធ្វើឡើងនៅប្រទេសប្រេស៊ីល ហើយមេដឹកនាំប្រទេសចិនឯកភាពថា លោកស៊ីជិនពីងនឹងធ្វើដំណើរទស្សនកិច្ចចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS និងSCO នៅឆ្នាំក្រោយតាមការអញ្ជើញរបស់ប្រទេសរុស្ស៊ី។ ឆ្លើយតបនឹងសំនួរដូចគ្នា លោកប្រធានាធិបតីពូទីនមានប្រសាសន៍ថា“ នឹងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិន”។ អ្នកការទូតចិនរូបនេះបញ្ជាក់ថា ការរក្សាទំនាក់ទំនងរវាងមេដឹកនាំរបស់ប្រទេសទាំងពីរមានសារៈសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here