ប្រទេសរុស្ស៊ីមានគម្រោងចុះកិច្ចសន្យាថ្មីជាមួយប្រទេសទួរគីក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារ S-៤០០របស់ខ្លួន។ នេះយោងតាមប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មាន RIA Novosti ដកស្រង់ព័ត៌មានពីប្រសាសន៍របស់លោកអាឡិចហ្សាន់ដ័រ ម៊ីគហេវ ដែលជាប្រធានផ្នែកនាំអាវុធចេញរបស់ប្រទេសរុស្ស៊ី។ ប្រភពព័ត៌មាន RIA ដកស្រង់ប្រសាសន៍របស់លោកថា “ យើងសង្ឃឹមថា នៅឆមាសទីមួយនៃឆ្នាំ២០២០ យើងនឹងចុះហត្ថលេខាលើឯកសារកិច្ចសន្យា” ។
ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩