កងទ័ពលីបង់បើកផ្លូវធំនៅភាគខាងជើងទីក្រុងបេរូត ខណៈផ្លូវទីក្រុងផ្សេងទៀតនៅតែបិទ

0

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ Al Arabiya បានរាយការណ៍ថាកងទ័ពលីបង់បានបើកផ្លូវធំស្ថិតនៅក្នុងភូម Jal el-Dib ភាគខាងជើងក្រុងបេរូតកាលពីថ្ងៃច័ន្ទនេះ ហើយនិងបានដកហូតតង់របស់ក្រុមអ្នកតវ៉ាដែលស្ថិតនៅក្នុងតំបន់នោះ។ មនុស្ស៨នាក់ត្រូវបានចាប់ខ្លួនក្នុងកំឡុងពេលប្រតិបត្តិការ។ ទីភ្នាក់ងារសារព័ត៌មានបានប្រាប់ឱ្យដឹងទៀតថាក្រុមអ្នកតវ៉ាបានដុតកង់ឡាន និងធុងសំរាមនៅក្រោមស្ពានដ៏សំខាន់មួយក្នុងក្រុងទ្រីប៉ូលី ខណៈដែលបុគ្គលិកសាធារណៈមួយចំនួនបានព្យាយាមបើកផ្លូវខាងក្នុងនៅក្នុងសង្កាត់ផ្សេងៗ។ ទីក្រុងនេះកំពុងមើលឃើញមានលំហូរចរាចរណ៍ និងការបើកហាងលក់ទំនិញ សាលារៀន និងសាកលវិទ្យាល័យព្រមទាំងអគាររដ្ឋាភិបាល និងធនាគារផងដែរ។ ទោះជាយ៉ាងណាក៏ដោយនិស្សិត និងនិយោជិកជាច្រើននៅតែមិនអាចទៅដល់កន្លែងធ្វើការឬស្ថាប័នអប់រំរបស់ពួកគេនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មាននេះក៏បានរាយការណ៍ផងដែរថាផ្លូវថ្នល់នៅក្រុងSidon កំពុងតែចរាចរចរាចរណ៍ធម្មតានៅព្រឹកថ្ងៃច័ន្ទនេះ ខណៈសាលារៀន និងស្ថាប័នអប់រំផ្សេងទៀតនៅតែបិទទ្វារ។ប្រទេសលីបង់ត្រូវបានគេរំពឹងថានឹងធ្វើកូដកម្មជាទូទៅនៅទូទាំងប្រទេសនៅថ្ងៃច័ន្ទនេះ ខណៈដែលកងទ័ពចាត់វិធានការប្រឆាំងនឹងក្រុមបាតុករដែលបានបិទផ្លូវ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here