កាលពីថ្ងៃអង្គារនេះ រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបញ្ជូនទៅព្រឹទ្ធសភានូវការតែងតាំងអ្នកការទូតអាជីពគឺលោក Nestor Forster ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះដើម្បីបញ្ចប់នូវរឿងរ៉ាវដែលបណ្តាលឱ្យលោកប្រធានាធិបតី Jair Bolsonaro ព្យាយាមតែងតាំងកូនប្រុសរបស់គាត់សម្រាប់តួនាទីនេះ។
លោក Forster ដែលបច្ចុប្បន្នជាបុគ្គលិកទទួលបន្ទុកផ្នែកការទូតនៅក្នុងស្ថានទូតវ៉ាស៊ីនតោននៅតែត្រូវឆ្លងកាត់ការបើកសវនាការនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាហើយត្រូវទទួលយកឈ្មោះរបស់គាត់នៅក្នុងសម័យបោះឆ្នោតនេះ។រដ្ឋាភិបាលប្រេស៊ីលនិយាយថាខ្លួនមិនរំពឹងថានឹងមានការប្រឆាំងនឹងការតែងតាំងរបស់គាត់ទេ ហើយទទួលការឆ្លើយតបជាវិជ្ជមានពីសហរដ្ឋអាមេរិក។
ដំបូងឡើយ លោក Bolsonaro ជំរុញឱ្យតែងតាំងកូនប្រុសរបស់គាត់គឺលោក Eduardo ជាឯកអគ្គរដ្ឋទូតប៉ុន្តែទីបំផុតបានបោះបង់គំនិតនេះនៅពេលមានជម្លោះជាមួយគណបក្សនយោបាយរបស់គាត់ដែលមានឈ្មោះថា PSL ។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិយាយថា លោកនឹងស្វាគមន៍លោក Eduardo ជាឯកអគ្គរដ្ឋទូត៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩