ការប្រយុទ្ធគ្នារវាងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែននិយាយថា ខ្លួនដោះលែងក្រុមឧទ្ទាមហ៊ូទីចំនួន ២០០ នាក់ដើម្បីជំរុញកិច្ចព្រមព្រៀងមួយដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសក្រីក្របំផុតរបស់អារ៉ាប់មួយនេះ។
អ្នកនាំពាក្យសម្ព័ន្ធមិត្តលោកវរសេនីយ៍ឯក Turki al-Malki ត្រូវដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលនិយាយកាលពីថ្ងៃអង្គារថា ការផ្លាស់ប្តូរនេះមានគោលបំណងបើកផ្លូវសម្រាប់ការផ្លាស់ប្តូរទណ្ឌិតដែលមានរយៈពេលជាយូរមកហើយ និងការពន្យារពេលទៅលើកិច្ចព្រមព្រៀងកាលពីឆ្នាំមុននេះ។លោក Al-Malki និយាយថាសម្ព័ន្ធភាពរបស់លោកក៏នឹងធ្វើការជាមួយអង្គការសហប្រជាជាតិដើម្បីដឹកអ្នកជំងឺចេញពីរដ្ឋធានីដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Sanaa ដើម្បីព្យាបាលនៅបរទេស។
ក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមចាប់តាំងពីឆ្នាំ ២០១៥ មក។ ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ុយអែតកាលពីខែធ្នូឆ្នាំមុននេះ ប៉ុន្តែមិនទាន់បានអនុវត្តវានៅឡើយទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩