យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់ស្លាប់ និងមនុស្សចំនួន ១៥នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះចំនួន ៣នៅទូទាំងទីក្រុងបាកដាដ។ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការផ្ទុះដែលកើតឡើងខណៈពេលមានភាពចលាចលពេញមួយខែ និង ចំពេលមានដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ពីមន្ទីរប៉ង់តាហ្គោនទៅកាន់ប្រទេសអ៊ីរ៉ាក់។ សារព័ត៌មានស្រង់សម្តីសន្តិសុខ និងវេជ្ជសាស្ត្ររបស់អ៊ីរ៉ាក់ថា គ្រាប់បែកផ្ទុះនៅភាគខាងជើងស្រុកសាបសម្លាប់មនុស្សចំនួន ៣នាក់ និងបង្កឱ្យមនុស្សចំនួនចំនួន ៥នាក់រងរបួសនៅថ្ងៃអង្គារ។ មនុស្សចំនួនពីរនាក់ស្លាប់ និងមនុស្សចំនួន ៦នាក់រងរបួសនៅពេលដែលម៉ូតូទី២ផ្ទុះឡើងនៅក្បែរសង្កាត់បាយយ៉ា។ ការផ្ទុះសម្លាប់មនុស្សម្នាក់ និងបង្កឱ្យមនុស្សចំនួន ៤នាក់រងរបួសនៅស្រុកបាឡាដាយ៉ាដភាគខាងកើតទីក្រុងបាកដាដ។ ការផ្ទុះនេះកើតឡើងចំពេលដែលលោកចនស៊ីរ៉ូដអនុលេខាធិការក្រសួងការពារជាតិទៅដល់ប្រទេសអ៊ីរ៉ាក់នៅថ្ងៃអង្គារ។ លោករ៉ូដជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក អាដែល អាប់ អាល់ ម៉ាឌី និងរដ្ឋមន្រ្តីការពារជាតិលោកណាចា អាល់ ស្ហាម៉ារ៉ី នៅទីក្រុងបាកដាដមុនពេលធ្វើដំណើរទៅកាន់ទីក្រុង អឺប៊ីល សម្រាប់កិច្ចប្រជុំជាមួយរដ្ឋាភិបាលតំបន់ឃឺដ (KRG) ។ ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ម៉ាកឡីក៏ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ដោយនោះជាផ្នែកមួយនៃដំណើរទស្សនកិច្ចមជ្ឈឹមបូព៌ារបស់លោក។ យោងតាមប្រភពព័ត៌មានេះពីក្រសួងការពារជាតិលោករូដរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខ និងអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និងការគាំទ្រដល់ប្រជាជនអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ាក់រងការលុកលុយ និងត្រូវសហរដ្ឋអាមេ រិកកាន់កាប់នៅឆ្នាំ២០០៣ នាំឱ្យមានការបះបោររយៈពេល ៨ឆ្នាំ និងបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សចំនួនរាប់ម៉ឺននាក់។ ទោះបីជាកងកម្លាំងសហរដ្ឋអាមេរិកធ្លាប់ដកថយនៅចុងឆ្នាំ២០១១ ក៏ពួកគេវិលត្រឡប់មកវិញនៅឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋឥស្លាម(ISជាអតីតភេរវករ ISIS)។ ក្រុមភេរវករទាំងនោះដណ្តើមបានតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ពីរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក។ មន្ទីរបញ្ចកោណនិយាយថា លោករ៉ូដពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតប្រឆាំងនឹង IS ជាមួយអ៊ីរ៉ាក់ ហើយមន្ទីរបញ្ចកោណបន្ថែមថា គេធ្លាប់ប្រកាសជាច្រើនដងថា នឹងលុបបំបាត់ចោលក្រុមកាលីហ្វាតជាច្រើនដង ហើយមេដឹកនាំរបស់ក្រុមនោះថែមទាំងត្រូវគេសម្លាប់នៅក្នុងប្រទេសស៊ីរីនៅខែមុន។ ការផ្ទុះចុងក្រោយបង្អស់កើតឡើងចំពេលមានការមិនសប្បាយចិត្តចំពោះស្ថានភាពសេដ្ឋកិច្ចនៅប្រទេសអ៊ីរ៉ាក់ ហើយគេយល់ឃើញថា សហរដ្ឋអាមេរិកបានធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងបាដាដបណ្តាលឱ្យមានក្រុមបាតុកររាប់ពាន់នាក់តាមដងផ្លូវនៅទូទាំងប្រទេស ។ នៅថ្ងៃទី១៦ ខែវិច្ឆិកាគ្រាប់បែករថយន្តមួយគ្រឿងផ្ទុះឡើងចំពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដោយហេតុការណ៍នោះសម្លាប់មនុស្សចំនួន ៤នាក់ និងបង្កឱ្យមនុស្សចំនួន ២០នាក់រងរបួស។ ពុំទាន់មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះករណីនេះទេ៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែវច្ឆិកា ឆ្នាំ២០១៩