ព្រះរាជអាជ្ញាហូឡង់មានប្រសាសន៍នៅថ្ងៃអង្គារថា ពួកគេចាប់ខ្លួនបុរសចំនួនពីរនាក់ពីបទជាប់សង្ស័យរៀបចំការវាយប្រហារអ៊ីស្លាម ដោយប្រើគ្រាប់បែក ឬបំផ្ទុះគ្រាប់រថយន្តនៅក្នុងប្រទេសញូវសាឡែន។ យោងតាមប្រភពសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាបញ្ជាក់អោយដឹងថា ប៉ូលីសធ្វើការឆ្មក់ចូលក្នុងផ្ទះរបស់ជនសង្ស័យម្នាក់ និងដកហូតដាវ កាំបិត ពូថៅ ទូរស័ព្ទចល័ត និងបន្ទះឈីបកុំព្យួទ័រនៅទីកន្លែងលាក់ខ្លួនបើទោះបីជាគេមិនទាន់រកឃើញគ្រឿងផ្ទុះក៏ដោយ ។ គេនិយាយថា ប៉ូលីសធ្វើតាមការចង្អុលបង្ហាញរបស់ភ្នាក់ងារចារកម្មជាតិហូឡង់ AIVD ហើយជនសង្ស័យមានបំណងធ្វើការវាយប្រហារទាំងនោះជាក្រុមជីហាដ។ ពួកគេរៀបចំប្រើគ្រឿងផ្ទុះ និងទទួលបានការបណ្តុះបណ្តាលដើម្បីប្រើប្រាស់អាវុធទាំងនោះ។ ជនសង្ស័យទាំងពីរនាក់ដែលគេចាប់ខ្លួនបាននៅថ្ងៃចន្ទមានអាយុ ២០ឆ្នាំ និងអាយុ ៣៤ឆ្នាំ ហើយពួកគេមកពីទីក្រុងហ្សូមឺ ដែលស្ថិតនៅភាគខាងកើតទីក្រុងឡាអេ។ សមត្ថកិច្ចមិនទាន់ដឹងច្បាស់ពីគោលដៅរបស់ពួកគេនោះទេ ប៉ុន្តែពួកគេជាប់សង្ស័យថា រៀបចំអាវុធដើម្បីធ្វើការវាយប្រហារនៅចុងខែធ្នូ។ សេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាមានសេចក្តីថា ភ័ស្តុតាងដែលនាំឱ្យមានការចាប់ខ្លួននោះភាគច្រើនទទួលបានពីមន្រ្តីប៉ូលីស៕

ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩