ក្រសួងការពារជាតិទួរគីនិយាយនៅថ្ងៃអង្គារនេះថា គ្រាប់បែកនៅក្នុងរថយន្តសម្លាប់មនុស្សចំនួន ១៧នាក់នៅជិតព្រំដែនស៊ីរី។ ការវាយប្រហារកើតឡើងនៅខែមុន ហើយគេស្តីបន្ទោសការវាយប្រហារនោះទៅលើក្រុមយុទ្ធជន YPG ឃឺដស៊ីរី។ នៅខែមុន មានការវាយប្រហារបំផ្ទុះគ្រាប់បែកកើតឡើងលើភូមិតែល ហាលិប ស្ថិតនៅភាគខាងលិចនៃទីក្រុងរ៉ាស់ អាល់ អ៊ីន ហើយពេលនោះមានការប្រយុទ្ធគ្នាខ្លាំងបំផុត ដោយទីក្រុងអង់ការ៉ាបើកការវាយលុកផ្នែកយោធានៅក្នុងតំបន់ដើម្បីប្រឆាំងនឹងក្រុម YPG ។ ទីក្រុងអង់ការ៉ាចាត់ទុកក្រុម YPG ជាក្រុមភេរវករ៕
ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩