ភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា យន្តហោះអ៊ីស្រាអែលវាយប្រហារលើទីតាំងហាម៉ានៅតំបន់ហ្គាហ្សានៅព្រឹកថ្ងៃពុធ ជាការឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់ប៉ាឡេស្ទីន។ យោធាអ៊ីស្រាអែលនិយាយថា គោលដៅនៃការវាយប្រហារតាមអាកាសមានជាច្រើនកន្លែងនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយក្នុងនោះមានទាំងកន្លែងផលិតអាវុធ។ ពុំមានរបាយការណ៍ណាមួយបង្ហាញពីការរងរបួសទេ។ ការវាយប្រហារតាមអាកាសធ្វើឡើង ភ្លាមៗ ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីនណេតាន់យ៉ាហ៊ូគម្រាមយ៉ាងខ្លាំងថា នឹងធ្វើការឆ្លើយតបបើសិនជាមានការវាយប្រហារណាមួយ។ នៅល្ងាចថ្ងៃអង្គារ យោធាអ៊ីស្រាអែលនិយាយថា ពួកគេឃើញមីស៊ីលចំនួន ២គ្រាប់បាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ហើយកាំជ្រួចការពារបំផ្លាញចោលអស់មួយ។
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩