រដ្ឋាភិបាលអ៊ីរ៉ង់បន្ទោសទីក្រុងបាកដាតមិនបានការពារស្ថានកុងស៊ុល នៅទីក្រុង Najaf

0

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា ប្រទេសអ៊ីរ៉ង់និយាយនៅថ្ងៃព្រហស្បតិ៍នេះថារដ្ឋាភិបាលអ៊ីរ៉ាក់ទទួលខុសត្រូវក្នុងការការពារស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Najaf មួយថ្ងៃបន្ទាប់ពីក្រុមបាតុករអ៊ីរ៉ាក់វាយប្រហារ និងដុតបំផ្លាញអគារ។

ទូរទស្សន៍រដ្ឋដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi ថា “រដ្ឋាភិបាលអ៊ីរ៉ាក់ទទួលខុសត្រូវក្នុងការធានាសុវត្ថិភាពនៃបេសកកម្មការទូត និងអ្នកការទូតនៅអ៊ីរ៉ាក់។ ទីក្រុងតេរ៉ង់ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះហើយទាមទារឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលអ៊ីរ៉ាក់ចំពោះពួកឈ្លានពានផងដែរ។”

នៅក្នុងកម្រិតថ្មីនៃអំពើហឹង្សាក្នុងការធ្វើបាតុកម្មសំដៅដល់ការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្រុមបាតុករអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះសម្រុកចូលនិងដុតស្ថានកុងស៊ុលអ៊ីរ៉ង់នៅភាគខាងត្បូងទីក្រុង Najaf ផងដែរ។ បុគ្គលិកនៅស្ថានកុងស៊ុលត្រូវជម្លៀសចេញភ្លាមៗមុនពេលក្រុមបាតុករផ្ទុះឡើង ត្រូវគេរាយការណ៍ថាមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ឡើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here