កាលពីថ្ងៃពុធនេះ ប្រទេសចិនចោទប្រកាន់ប្រទេសអភិវឌ្ឍន៍រួមទាំងសហរដ្ឋអាមេរិកផងដែរថាធ្វើការងារតិចតួចដើម្បីទប់ស្កាត់ការឡើងកំដៅផែនដីនៅមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហារួមទាំងសំណងទៅលើរឿងអាកាសធាតុថែមទៀត។
ទីភ្នាក់ងារព័ត៌មាន AFP និយាយថាប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ លើពិភពលោក និងជាអ្នកបំភាយកាបូនឌីអុកស៊ីតច្រើនជាងគេនោះ ប្រទេសចិនអះអាងម្តងហើយម្តងទៀតថាប្រទេសអភិវឌ្ឍន៍គួរតែនាំមុខក្នុងការដោះស្រាយកាតព្វកិច្ចអាកាសធាតុអន្តរជាតិ។
អនុរដ្ឋមន្ត្រីអេកូឡូស៊ី និងបរិដ្ឋានលោក Zhao Yingmin មានប្រសាសន៍ថា“ ឆន្ទៈនយោបាយមិនគ្រប់គ្រាន់របស់ប្រទេសអភិវឌ្ឍន៍គឺបញ្ហាធំបំផុតដែលបច្ចុប្បន្នកំពុងប្រឈមនឹងកិច្ចប្រឹងប្រែងអាកាសធាតុអន្តរជាតិនេះ”។ របាយការណ៍របស់ក្រសួងបរិស្ថានក៏រិះគន់សហរដ្ឋអាមេរិកផងដែរដែលបច្ចុប្បន្នកំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការឡើងកំដៅផែនដីនេះ។ របាយការណ៍នេះនិយាយថា“ អាកប្បកិរិយាឯកតោភាគីទាំងនេះធ្វើឱ្យអន្តរាយដល់ឆន្ទៈ និងការទុកចិត្តរបស់សហគមន៍ពិភពលោកយ៉ាងធ្ងន់ធ្ងរក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុជាមួយគ្នា”៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩