ទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សំដីមន្ត្រីមូលដ្ឋាននិងប្រភពអង្គការសហប្រជាជាតិថាយ៉ាងហោចណាស់មនុស្ស ១៣ នាក់ត្រូវសម្លាប់នៅក្នុងការសម្លាប់រង្គាលថ្មីមួយនៅជិតទីក្រុងបេនីភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយស្តីបន្ទោសទៅលើកងជីវពល។
អ្នកនាំពាក្យបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសនេះលោក MONUSCO ប្រាប់ AFP ខណៈអ្នកគ្រប់គ្រងមូលដ្ឋានលោក Donat Kibwana និយាយថា “យើងមានតួលេខអ្នកស្លាប់ ១៣ នាក់នៅពេលព្រឹកព្រលឹមនេះ”។ កាលពីថ្ងៃអង្គារនេះ អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) ជម្លៀសបុគ្គលិករបស់ពួកគេរាប់សិបនាក់ដែលធ្វើការលើការរីករាលដាលនៃជំងឺអេបូឡាចេញពីទីក្រុងបេនីដោយសារស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗនោះ។
រ៉យទ័រនិយាយថាក្រុមឧទ្ទាមជឿថាជាកម្មសិទ្ធិរបស់កងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) សម្លាប់មនុស្ស ៨ នាក់នៅក្នុងការវាយឆ្មក់មួយយប់ថ្ងៃអាទិត្យ។ អ្នកស្រុកខឹងសម្បារចំពោះភាពអសកម្មរបស់រដ្ឋាភិបាលនិងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បន្ទាប់មកបានដុតការិយាល័យរបស់អភិបាលក្រុង និងអគារជាច្រើនរបស់អង្គការសហប្រជាជាតិជាច្រើនទៀតកាលពីថ្ងៃច័ន្ទនេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩