ប៉ូលិសអ៊ីតាលីរឹបអូសបានកាំភ្លើង គ្រឿងផ្ទុះ និងចាប់បានមនុស្សចំនួន១៩នាក់

0

ប៉ូលិសធ្វើការវាយឆ្មក់នៅទូរទាំងប្រទេសអ៊ីតាលី ដើម្បីចាប់ខ្លួនក្រុមជ្រុលនិយមបង្កើតបក្សណាហ្ស៊ី។​ ប្រតិបត្តិការនោះចាប់បានសកម្មជនជាច្រើននាក់ និងរឹបអូសបានអាវុធមួយចំនួន  គ្រឿងផ្ទុះ និងវិត្ថុជាច្រើនទៀតដែលជាសម្បតិ្តរបស់ក្រុមណាហ្ស៊ី។ យោងតាមប្រភពព័ត៌មានពីព្រះរាជអាជ្ញានៅស៊ីស៊ីលលីបញ្ជាក់ឱ្យដឹងថា ក្រុមសកម្មជនដែលប្រកាន់ជំហររឹងមាំព្យាយាមបង្កើតក្រុមណាហ្ស៊ីដោយដាក់ឈ្មោះក្រុមថា គណបក្សពលករសង្គមនិយមជាតិអ៊ីតាលី។ អាវុធទាំងនេះត្រូវគេរឹបអូសបាននៅក្នុងប្រតិបត្តិការវាយឆ្មក់ ដោយក្នុងនោះមានកាំភ្លើងបែបយោធា និងកាំភ្លើងខ្លី កាំបិត និងសូម្បីតែធ្នូ។ ប៉ូលីសពុំបានបញ្ជាក់ពីប្រភេទគ្រឿងផ្ទុះដែលរកឃើញនោះទេ។ មេដឹកនាំអង្គភាពអាថ៌កំបាំងគឺជាស្ត្រីអាយុ៥០ឆ្នាំរស់នៅក្នុងទីក្រុងផាដួ។ ការឆែកឆេរគេហដ្ឋានរបស់លោកស្រី គេរកឃើញអក្សរសិល្ប៍ឃោសនាប្រឆាំងនឹងសេចក្តីមិនស្មោះត្រង់ និងសម្ភារៈដែលមានយីហោរ Swastikas។ ស្ត្រីមានអាយុ ២៦ឆ្នាំម្នាក់ក៏ស្ថិតក្នុងចំណោមជនសង្ស័យទាំង ១៩នាក់ ដែលគេចាប់ខ្លួនបាននោះដែរ។ គេរាយការណ៍ថា នាងធ្លាប់ឡើងថ្លែងនៅក្នុងសន្និសីទប្រទេសព័រទុយហ្កាល់នៅខែសីហាឆ្នាំមុនអំពីវិធីសាស្ត្របង្រួបបង្រួមចលនាសង្គមនិយមជាតិនៅទូទាំងទ្វីបអឺរ៉ុប ហើយនាងធ្លាប់ឈ្នះការប្រលងបវរកញ្ញាហ៊ីត្លែរតាមអ៊ីនធឺរណិត។ មួយរយៈមុន អតីតប្រតិបត្តិករជាន់ខ្ពស់នៅក្នុងនិកាយម៉ាហ្វីយ៉ាដែលស្គាល់ថា លោកដាងហ្គេតាធ្លាប់ធ្វើការជួយបណ្តុះបណ្តាលក្រុមសកម្មប្រយុទ្ធ ប៉ុន្តែក្រោយមក គាត់ប្តូរមកផ្តល់ព័ត៌មាន និងជួយប៉ូលីសក្នុងការស៊ើបអង្កេត និងបិទអង្គការនេះ។ ក្រៅពីឆែកឃ្លាំងអាវុធ គេថែមឆែកឆេរផ្ទះរបស់ជនសង្ស័យ និងរកឃើញលិខិតប័ណ្ណនយោបាយបរិហារសមាជិកសភាដែលមានទំនោរឆ្វេងនិយម និងរកឃើញរូបថតលោកអេម៉ានូអែហ្វណូដែលជាមនុស្សលេចធ្លោនៅក្នុងសហគមន៍ជ្វីហ្វរបស់អ៊ីតាលី និងរូបថតកូនប្រុសរបស់អ្នករស់រានមានជីវិតពីការសម្លាប់រង្គាល។ ក្រុមនេះថែមទាំងមានទំនាក់ទំនងជាមួយក្រុមស្តាំនិយមនៅកន្លែងផ្សេងទៀតក្នុងទ្វីបអ៊ឺរ៉ុបផងដែរ ដែលក្នុងរួមមានកងពល ១៨ជាកងជីវពលថ្មីរបស់ក្រុមណាហ្ស៊ីនៅក្នុងចក្រភពអង់គ្លេស។ នៅក្នុងខែកក្កដា មានប្រតិបត្តិការប៉ូលីសមួយផ្សេងទៀតប្រឆាំងនឹងក្រុមណាហ្ស៊ីក្រោមដី ហើយក្នុងករណីស្រដៀងគ្នា គេបានរកឃើញទំនាក់ទំនងរបស់ក្រុមនេះទៅនឹងក្រុមជាតិនិយមជ្រុលដែលកំពុងប្រយុទ្ធនៅប្រទេសអ៊ុយក្រែន និងរកឃើញឃ្លាំងស្តុកអាវុធជាច្រើនរួមទាំងមីស៊ីលបាញ់ពីអាកាសទៅអាកាស។ គេមិនទាន់ច្បាស់ទេថាតើក្រុមទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here