មេដឹកនាំតួកគី អាល្លឺម៉ង់ បារាំង និងអង់គ្លេសពិភាក្សាពីប្រទេសស៊ីរីមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

0

រដ្ឋាភិបាលប្រទេសតួកគីនិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំប្រទេសតួកគី អង់គ្លេស អាល្លឺម៉ង់ និងបារាំងនឹងជួបគ្នាដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរីមុនពេលកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡុងនាសប្តាហ៍ក្រោយនេះ។

ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Ulrike Demmer ដែលនិយាយថាអធិការបតី Angela Merkel នឹងជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីលោកស្រីមកដល់រដ្ឋធានីអង់គ្លេសនៅថ្ងៃអង្គារនេះ។

ការសម្រេចចិត្តជាឯកតោភាគីរបស់ទីក្រុងអង់ការ៉ាក្នុងការធ្វើអន្តរាគមន៍នៅភាគខាងជើងប្រទេសស៊ីរីដោយមិនព្រមានសម្ព័ន្ធមិត្តរបស់ខ្លួនគឺជាប្រភពនៃភាពតានតឹងនៅក្នុងណាតូ។ កងទ័ពតួកគី និងក្រុមប្រឆាំងដែលគាំទ្រដោយក្រុងអង់ការ៉ាដណ្តើមកាន់កាប់តំបន់នានានៅភាគឥសាននៃប្រទេសស៊ីរីនៅក្នុងការវាយលុកដោយយោធាដែលចាប់ផ្តើមជិតពីរខែហើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here