ប្រទេសចិនចាប់ខ្លួនពលរដ្ឋប្រទេសបេលីស (Belize) ដែលត្រូវចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងការតវ៉ានៅហុងកុង

0

ប្រទេសចិនចាប់ខ្លួនពលរដ្ឋរបស់ប្រទេសបេលីសនៅទីក្រុង Guangzhou ភាគខាងត្បូងរបស់ខ្លួនពីបទជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង។ យោងតាមកាសែតផ្លូវការរបស់បក្សកុម្មុយនីស្តក្វាងទុងអោយដឹងថាលោក Lee Henley Hu Xiang ជាអ្នកជំនួញជនជាតិបេលីសដែលរស់នៅក្នុងប្រទេសចិនផ្តល់មូលនិធិដល់“ កម្លាំងអរិភាព” នៅសហរដ្ឋអាមេរិក និងចូលរួមក្នុងសកម្មភាពនានាដែលនាំឱ្យមានចលាចលនៅក្នុងទីក្រុងហុងកុង។ គាត់ត្រូវគេចោទប្រកាន់ពីបទរំលោភច្បាប់សន្តិសុខជាតិ។

ទីក្រុងប៉េកាំងចោទប្រកាន់ម្តងហើយម្តងទៀតចំពោះប្រជាជាតិបរទេសជាពិសេសសហរដ្ឋអាមេរិកដែលផ្តល់ការគាំទ្រដោយផ្ទាល់និងដោយប្រយោលដល់ក្រុមអ្នកតវ៉ានៅហុងកុង។ គួរបញ្ជាក់ផងដែរថា បាតុកម្មហឹង្សាកាន់តែខ្លាំងឡើងៗបានអូសបន្លាយអស់រយៈពេលជាង ៦ ខែមកហើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here