មនុស្ស ៣ នាក់រងរបួសដោយការចាក់នឹងកាំបិតនៅតាមផ្លូវដើរផ្សារក្នុងក្រុង Hague

0

មនុស្សបីនាក់រងរបួសនៅក្នុងការវាយប្រហារដោយចាក់នៅក្រុង The Hague។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវលក់ទំនិញដែលមមាញឹកនៅកណ្តាលទីក្រុងនេះ។ ប៉ូលិសនៅតែតាមរកអ្នកវាយប្រហារដែលវាយប្រហារចំកណ្តាលផ្សារទិញទំនិញរបស់ទីក្រុង អំឡុងពេលនៃការប្រញាប់ប្រញាល់នៅថ្ងៃ Black Friday នេះ។

ជនសង្ស័យត្រូវគេពិពណ៌នាថាជាបុរសមានចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំស្លៀកពាក់ឈុតពណ៌ប្រផេះ។ នៅក្នុងប្រទេសហូឡង់ “ពណ៌ស្រាល” ជាធម្មតាសំដៅទៅលើមនុស្សម្នាក់ដែលមានដើមកំណើតមកពីអាហ្វ្រិកខាងជើង ឬមជ្ឈិមបូព៌ា។

វីដេអូដែលត្រូវចែកចាយនៅលើបណ្តាញសង្គមបង្ហាញពីហ្វូងអ្នកទិញឥវ៉ាន់ភ័យស្លន់ស្លោស្រែកហើយរត់ចេញពីកន្លែងនៃការវាយប្រហារនៅពេលដែលប៉ូលិសទៅដល់ ហើយបានឡោមព័ទ្ធនៅតាមផ្លូវនោះ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកឡើងថាការវាយប្រហារបានកើតឡើងនៅខាងក្នុងហាងមួយ។

ឧប្បត្តិហេតុនេះកើតឡើងជាច្រើនម៉ោងបន្ទាប់ពីអ្នកវាយប្រហារម្នាក់នៅក្នុងប្រទេសអង់គ្លេសចាក់សម្លាប់មនុស្សជាច្រើននៅក្បែរស្ពាន London Bridge មុនពេលដែលគាត់ត្រូវវាយប្រហារដោយអ្នកដំណើរឆ្លងកាត់ និងត្រូវបាញ់សម្លាប់ដោយប៉ូលិស។ ជនសង្ស័យត្រូវគេរកឃើញថាពាក់អាវកាក់ផ្ទុះក្លែងក្លាយ ហើយការវាយប្រហារដោយប្រើប្រាស់នូវកាំបិតនេះត្រូវចាត់ទុកជាការវាយប្រហារភេរវកម្មផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here