ការភ័យខ្លាចទៅលើការបំផ្ទុះគ្រាប់បែកបង្កឱ្យមានការជម្លៀសចេញនៅឯស្ថានីយ៍រថភ្លើង Gare Du Nord នៅទីក្រុងប៉ារីស

0

ស្ថានីយ៍រថភ្លើង Gare Du Nord នៅទីក្រុងប៉ារីសត្រូវគេជម្លៀសចេញភ្លាមៗបន្ទាប់ពីឧបករណ៍បំផ្ទុះគ្រាប់បែកមួយត្រូវគេរកឃើញលាក់នៅខាងក្នុងកាបូបដែលគ្មានម្ចាស់ចំពេលមានការដាស់តឿនភេរវកម្មកាន់តែខ្លាំងឡើងបន្ទាប់ពីមានការវាយប្រហារពាសពេញទ្វីបអឺរ៉ុបមានការកើនឡើងនោះ។

ក្រុមហ៊ុនផ្លូវដែក SNCF និយាយថាអ្នកដំណើររាប់សិបនាក់ត្រូវគេបញ្ជាឱ្យចាកចេញពីស្ថានីយ៍ដោយសារតែកាបូបដែលគួរឱ្យសង្ស័យនេះ ជាពិសេសវាក៏មានការជូនដំណឹងមិនពិតជាច្រើនកាលពីថ្ងៃសុក្រ។ ប៉ូលិសផ្តល់ពត៌មានលំអិតពីរបីផងដែរ ប៉ុន្តែមិនបានផ្តល់អោយច្បាស់នោះទេ។

រូបថតជាច្រើនដែលមិនទាន់បានបញ្ជាក់ច្បាស់នៃឧបករណ៍នេះស្រដៀងនឹងអ្វីមួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយអ្នកខ្លះបង្ហាញថាវត្ថុនោះគឺជាវត្ថុមួយដែលមិនផ្ទុះនោះទេ ហើយវាត្រូវបានប្រើប្រាស់សម្រាប់យោធានៅក្នុងការបណ្តុះបណ្តាលប៉ុណ្ណោះ។ SNCF និយាយថាអ្នកជម្លៀសត្រូវបានបង្ខំឱ្យរង់ចាំនៅខាងក្រៅស្ថានីយ៍រថភ្លើងប្រហែល ៤០ នាទី។ខ្សែផ្លូវផ្សេងទៀតនៅក្នុងទីក្រុងមិនរងផលប៉ះពាល់ទេ។ ឧប្បត្តិហេតុនេះកើតឡើងនៅចំកណ្តាលនៃការវាយប្រហារដោយការចាក់ដោយកាំបិតនៅទូទាំងអឺរ៉ុបដែលបង្កឱ្យមានការភ័យខ្លាចទៅលើអំពើភេរវកម្ម។ មនុស្ស ២ នាក់ស្លាប់និង ៣ នាក់ទៀតរងរបួសនៅទីក្រុងឡុងដ៍ រីឯ ៣ នាក់ទៀតរងរបួសនៅទីក្រុង The Hague៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here