ការបាញ់ប្រហារនៅប្រទេសបារាំងបណ្តាលឱ្យមនុស្សចំនួន ១១នាក់រងរបួស

0

មនុស្សចំនួន ១១នាក់រងការបាញ់ប្រហារនៅសង្កាត់ខ្វាធ័រ(Quarter) ទីក្រុងញូវអ័រលៀន(New Orleans) ក្នុងប្រទេសបារាំង។ ហេតុការណ៍នោះកើតឡើងនៅថ្ងៃអាទិត្យ។ យោងតាមប្រភពព័ត៌មានពីស្នងការប៉ូលិសលោកស្ហានហ្វឺហ្គុសាន់(Shaun Ferguson)បង្ហាញឱ្យដឹងថា ជនរងគ្រោះចំនួនពីរនាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយជនសង្ស័យត្រូវគេចាប់ឃុំខ្លួន។ ជនរងគ្រោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យចំនួនពីរផ្សេងគ្នា។ ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពរបស់ពួកគេពុំមានការចេញផ្សាយទេ។ ការបាញ់ប្រហារកើតឡើងនៅលើផ្លូវពាណិជ្ជកម្ម៧០០ ដែលទីនោះស្ថិតនៅជិតសណ្ឋាគារជាច្រើន។  មន្រ្តីប៉ូលិសឆ្លើយតបទៅនឹងស្ថានការណ៍បានយ៉ាងរហ័ស ព្រោះពួកគេកំពុងធ្វើការល្បាតនៅក្នុងកម្មវិធីប្រកួតបាល់ទាត់ចុងសប្តាហ៍ប្រចាំឆ្នាំ Thanksgiving រវាងក្រុមហ្គេមប្លឺង ស្តេត(Grambling State) និងសៅសឺន យូនីវើស៊ីធី (Southern University) នៅពហុកីឡាដ្ឋាន Superdome៕

ប្រភពព័ត៌មាន Independent ផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here