យន្ដហោះដឹកអ្នកដំណើររបស់ប្រទេសកាមេរូនបានឆេះខណៈពេលកំពុងទៅជិតអាកាសយានដ្ឋានក្នុងតំបន់និយាយភាសាអង់គ្លេសរបស់ប្រទេសកាមេរូនកាលពីថ្ងៃអាទិត្យនេះ។ យន្តហោះកំពុងរៀបចំចុះចតនៅព្រលានយន្តហោះ Bamenda ក្នុងតំបន់ភាគពាយព្យនៃប្រទេសកាមេរូននៅពេលដែលវាត្រូវវាយប្រហារដោយខ្មាន់កាំភ្លើង។
ក្រុមហ៊ុនអាកាសចរណ៍និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអាកាសយានិកចុះចតយន្តហោះដោយសុវត្ថិភាពហើយមិនមានអ្នកស្លាប់ និងរបួសឡើយ។ ក្រុមហ៊ុននិយាយថា“ អរគុណចំពោះភាពក្លាហានរបស់នាវិកដែលអាចអោយយន្តហោះអាចចុះចតបានយ៉ាងរលូន ទោះបីមានផលប៉ះពាល់ដល់តួយន្តហោះក៏ដោយ” ។ ក្រុមហ៊ុនអាកាសចរណ៍កាមេរូនកំពុងវាយតម្លៃពីការខូចខាតរបស់យន្តហោះនេះ។ ក្រុមបះបោរបំបែកខ្លួននៅភាគខាងលិចនិយាយភាសាអង់គ្លេសនៃប្រទេសកាមេរូនប្រយុទ្ធនឹងកងទ័ពចាប់តាំងពីឆ្នាំ ២០១៧ ដោយស្វែងរកការបង្កើតរដ្ឋបំបែកខ្លួនមួយដែលមានឈ្មោះថា Ambazonia ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩