ប្រធានាធិបតីទួរគីលោកតៃយ៉ីប អឺដូហ្គានមានប្រសាសន៍នៅថ្ងៃអង្គារមុនពេលមានកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តណាតូនៅទីក្រុងឡុងដ៍ថា ប្រទេសទួរគីនឹងប្រឆាំងជាមួយផែនការរបស់អង្គការណាតូសម្រាប់កិច្ចការពារប្រទេសបាល់ទិក ប្រសិនបើសម្ព័ន្ធមិត្តមិនទទួលស្គាល់ថា ក្រុមសកម្មជនដែលកម្លាំងទួរគីកំពុងប្រយុទ្ធជាភេរវករ។ ថ្លែងនៅទីក្រុងអង់ការ៉ា លោកអឺដូហ្គានបន្ថែមថា ប្រទេសទួរគីរំពឹងថា នឹងមានការគាំទ្រដោយគ្មានលក្ខខណ្ឌក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម៕
ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩