នាយករដ្ឋមន្រ្តីហ្វាំងឡង់ Rinne លាលែងពីតំណែងដោយសារជម្លោះរឿងសេវាប្រៃសណីយ៍

0

នាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Antti Rinne លាឈប់ពីតំណែងនៅថ្ងៃអង្គារនេះបន្ទាប់ពីដៃគូចម្រុះដ៏សំខាន់មួយរូបដកការគាំទ្ររូបលោកពីគណៈរដ្ឋមន្រ្តីដែលមានគណបក្សចំនួន ៥ ។ លោក Rinne ដែលចូលកាន់តំណែងនៅខែមិថុនាប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះអំពីរបៀបដែលគាត់ និងសមាជិកគណបក្សម្នាក់ទទួលបន្ទុកទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយជាមួយសេវាកម្មប្រៃសណីយ៍ Posti របស់រដ្ឋហ្វាំងឡង់ដែលកម្មករបានធ្វើកូដកម្មរយៈពេលពីរសប្តាហ៍ក្នុងខែវិច្ឆិកានេះ។

សេចក្ដីជូនដំណឹងនេះជំរុញឱ្យគណៈរដ្ឋមន្រ្តីលាលែងជាផ្លូវការដែលបង្កើតឡើងដោយគណបក្សប្រជាធិបតេយ្យសង្គម (Social Democratic Party) របស់លោក Rinne , គណបក្សកណ្តាល (the Center Party), the Greens, the Left Alliance និងគណបក្សប្រជាជនស៊ុយអែដរបស់ហ្វាំងឡង់ (the Swedish People’s Party of Finland)។ សភានឹងសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនៅសប្តាហ៍ក្រោយនេះ។

ដៃគូសម្ព័ន្ធសំខាន់មួយគឺគណបក្សកណ្តាល (the Center Party) លើកឡើងពីកង្វះការទុកចិត្តលើលោក Rinne ដែលជំរុញឱ្យគាត់លាលែងពីតំណែង ឬប្រឈមនឹងការបោះឆ្នោតដែលគ្មានទំនុកចិត្ត។ លោក Rinne ដាក់ការលាលែងពីតំណែងរបស់លោកទៅឱ្យប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto។ គណបក្សកណ្តាលនេះដកការគាំទ្ររបស់ខ្លួនសម្រាប់លោក Rinne កាលពីថ្ងៃចន្ទប៉ុន្តែសន្យាបន្តការគាំទ្រដល់កម្មវិធីរបស់រដ្ឋាភិបាល និងជៀសវាងការបោះឆ្នោតមុនកាលកំណត់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here