ប្រទេសអូស្ត្រាលីរឹតបន្តឹងការជម្លៀសជនភៀសខ្លួនចេញពីមណ្ឌលសុខភាពប៉ាស៊ីហ្វិក

0

ប្រទេសអូស្រ្តាលីកាលពីថ្ងៃពុធដកសិទ្ធិរបស់ក្រុមវេជ្ជបណ្ឌិតដែលបញ្ជាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវជម្លៀសចេញពីមណ្ឌលឃុំឃាំងប៉ាស៊ីហ្វិកដែលជាតំបន់ដាច់ស្រយាលពីការព្យាបាលផ្នែកវេជ្ជសាស្រ្ត។ ក្រុមអ្នកប្រឆាំងនិយាយថា សកម្មភាពនេះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ជនភៀសខ្លួន។

ក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសរបស់អូស្រ្តាលី អ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវចាប់នៅតាមសមុទ្រត្រូវបញ្ជូនទៅជំរុំនៅ Papua New Guinea និងកោះណារូ (Nauru)។ ពួកគេមិនអាចរស់នៅក្នុងប្រទេសអូស្ត្រាលីបានទេ បើទោះបីពួកគេត្រូវគេរកឃើញថាជាជនភៀសខ្លួនក៏ដោយ។

កាលពីខែកុម្ភះសមាជិកសភាឯករាជ្យ និងក្រុមប្រឆាំងរួមកម្លាំងគ្នាដើម្បីផ្តល់សិទ្ធិឱ្យវេជ្ជបណ្ឌិតបញ្ជាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមានជម្ងឺត្រូវបញ្ជូនទៅអូស្ត្រាលី ប្រសិនបើពួកគេត្រូវការការថែទាំសុខភាព។ បន្ទាប់ពីទទួលបានការបោះឆ្នោតឡើងវិញនៅខែឧសភា លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថារដ្ឋាភិបាលរបស់លោកនឹងព្យាយាមលុបចោលច្បាប់នេះ។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ច្បាប់ស្តីពីការលុបចោលនេះបានអនុម័តទៅលើព្រឹទ្ធសភាអូស្ត្រាលីដោយសំឡេង ៣៧ ទល់នឹង ៣៥ ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សំដីរបស់អង្គការផ្តល់ជំនួយថាមនុស្សប្រហែល ៥០០ នាក់នៅតែស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះទាំងពីរដែលភាគច្រើនទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្តបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៦ ឆ្នាំនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here