អ្នកតំណាងអាមេរិកលើកិច្ចពិភាក្សាសន្តិភាពអាហ្វហ្គានីស្ថានធ្វើឱ្យភ្ញាក់ផ្អើលនៅទីក្រុងកាប៊ុល

0

អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាហ្វហ្គានីស្ថានលោកហ្សាម៉េ ខាលីហ្សាដមានប្រសាសន៍ ថា អ្នកតំណាងសន្តិភាពក្រុងវ៉ាស៊ីនតោនស្ថិតនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាននៅថ្ងៃពុធដើម្បីធ្វើការពិភាក្សាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។ លោកហេកម៉ាតកាហ្សៃប្រធាន

មជ្ឈ​មណ្ឌល​សិក្សាអំពីជម្លោះនិងសន្តិភាពមានមូលដ្ឋាននៅទីក្រុងកាប៊ុលផុសរូបថតលើ

បណ្តាញធ្វីតអំពីការប្រជុំរបស់គាត់ជាមួយលោកខាលីហ្សាដនៅទីក្រុងកាប៊ុលថា លោកបានជជែកអំពីដំណើរការដើម្បីឆ្ពោះទៅមុខ។ ទីភ្នាក់ងារព័ត៌មានរាយការណ៍ថា មន្រ្តីតាលីបង់និយាយថា ក្រុមនេះធ្វើកិច្ចចរចាក្រៅផ្លូវការជាមួយជនជាតិអាមេរិកដោយមិនបានបញ្ជាក់ពីទីកន្លែង ឬអ្នកចូលរួម។ ដំណើរទស្សនកិច្ចរបស់លោកខាលីហ្សាដធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃក្រោយពីប្រធានាធិបតីដូណាល់ត្រាំធ្វើដំណើរទស្សនកិច្ចកងទ័ពអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានក្នុងថ្ងៃឈប់សម្រាកសម្រាប់ទិវាថ្លែងអំណរគុណ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here