គ្រឿងផ្ទុះបានសម្លាប់កុមារ៥នាក់នៅភាគខាងត្បូងទីក្រុងHodeidah ប្រទេសយេម៉ែន

0

គ្រឿងផ្ទុះដែលបង្កប់ដោយក្រុមជីវពលHouthi ដែលគាំទ្រដោយអ៊ីរ៉ង់បានសម្លាប់កុមារ៥នាក់នៅសប្តាហ៍នេះស្ថិតនៅក្នុងស្រុកAl Durayhimi ភាគខាងត្បូងទីក្រុងកំពង់ផែHodeidah។ យោងតាមប្រភពព័ត៌មានក្នុងតំបន់បានអោយដឹងថាក្មេងទាំង៥នាក់បានរកឃើញគ្រឿងផ្ទុះដែលបន្សល់ទុកដោយក្រុមឧទ្ទាមHouthi ហើយចាប់ផ្តើមរលេងវាបណ្តាលអោយវាផ្ទុះឡើង និងបានសម្លាប់ពួកគេទាំងអស់។ របាយការណ៍សិទ្ធិមនុស្សបាននិយាយថាគ្រាប់មីន និងគ្រឿងផ្ទុះជាច្រើនដែលដាក់ដោយកងជីវពលបានសម្លាប់ជនស៊ីវិលស្លូតត្រង់រាប់រយនាក់ដែលភាគច្រើនជាកុមារ និងស្ត្រី៕ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here