មន្ត្រីម្នាក់ជាមួយប្រតិបត្តិករនាវានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចោរសមុទ្របានចាប់ពង្រត់សមាជិកនាវិក ១៩ នាក់ពីនាវាដឹកប្រេងឆៅមួយចេញពីប្រទេសនីហ្សេរីយ៉ានៅក្នុងតំបន់មួយដែលសកម្មភាពចោរកម្មកំពុងកើនឡើង។ នាវាផ្ទុកទំនិញដែលមានឈ្មោះថា Nave Constellation ត្រូវបានវាយប្រហារចំងាយ ៧៧ ម៉ាយពីកោះ Bonny កាលពីថ្ងៃអង្គារ និងជនជាតិឥណ្ឌា ១៨ នាក់និងតួកគីម្នាក់ពីក្រុមនាវិកត្រូវគេចាប់ខ្លួន។ សមាជិកនាវិក ៧ នាក់ផ្សេងទៀតនៅលើនាវានោះផងដែរ។ លោកបន្ថែមថាទាំងនាវា និងទំនិញមិនខូចខាតទេ។
នាវាដឹកទំនិញដែលមានទង់ជាតិហុងកុងដែលមានសមត្ថភាពដឹកប្រេងរហូតដល់ ២ លានបារ៉ែលត្រូវដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនក្រិក Navios Tankers Management ។ ប្រភពពីក្រុមហ៊ុននិយាយថានាវានេះដឹកប្រេងឆៅសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា Hindustan Petroleum Corp ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថានាវានេះត្រូវក្រុមហ៊ុនប្រេងបារាំង Total បានបញ្ជូនទៅប្រេងនៅឯវីហ្គាសនៅភាគខាងត្បូងប្រទេសឥណ្ឌា។ លោក Kolawole Oguntuga មេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសនីហ្សេរីយ៉ានិយាយថានាវាដែលផ្ទុក Shell Bonny Lightត្រូវគេប្លន់យកភ្លាមៗបន្ទាប់ពីចាកចេញពីស្ថានីយ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩