រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper ប្រាប់រ៉យទ័រថាសហរដ្ឋអាមេរិកបានបញ្ចប់ការថយក្រោយផ្នែកយោធារបស់ខ្លួននៅភាគឥសាននៃប្រទេសស៊ីរីដោយបានតាំងជំហររឹងមាំជាងមុនសម្រាប់កងទ័ពប្រហែល ៦០០ នាក់នៅក្នុងប្រទេសផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរទីតាំង និងការកាត់បន្ថយកម្លាំងនោះ។
ការកត់សម្គាល់នេះអាចជាសញ្ញានៃការបញ្ចប់នៃភាពច្របូកច្របល់ និងភាពមិនច្បាស់លាស់ជុំវិញវត្តមានយោធាអាមេរិកនៅស៊ីរី បន្ទាប់ពីបទបញ្ជាដកខ្លួនរបស់ប្រធានាធិបតីដូណាល់ត្រាំកាលពីខែតុលារួចមក។ ចាប់តាំងពីពេលនោះមក កម្រិតកងទ័ពនៅស៊ីរីមានការធ្លាក់ចុះប្រហែល ៤០ ភាគរយពីប្រមាណ ១.០០០ នាក់ផងដែរ។
លោក Esper និយាយថាលោករក្សាសមត្ថភាពក្នុងការផ្លាស់ប្តូរចំនួនកងទ័ពដែលមានចំនួនតិចនៅក្នុងនិងក្រៅប្រទេសស៊ីរីតាមតម្រូវការ ប៉ុន្តែលោកលើកឡើងថាចំនួនកងទ័ពនឹងប្រែប្រួលនៅជុំវិញកម្រិត ៦០០ សម្រាប់អនាគតដែលអាចមើលឃើញជាមុនបាន។លោកមិនបដិសេធនោះទេថានឹងអាចកាត់បន្ថយកម្រិតកងទ័ពអាមេរិកបន្ថែមទៀតទេប្រសិនបើសម្ព័ន្ធមិត្តអឺរ៉ុបចូលរួមក្នុងបេសកកម្មនេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩