ប្រទេសសម្ព័ន្ធមិត្តគួរតែគាំទ្រប្រទេសទួរគីក្នុងជម្លោះជាមួយអ្នកប្រយុទ្ធឃឺដស៊ីរី

0

សម្ព័ន្ធមិត្តណាតូគួរតែគាំទ្រប្រទេសទួរគីក្នុងជម្លោះជាមួយក្រុមអ្នកប្រយុទ្ធឃឺដស៊ីរ៉ី ខណៈទីក្រុងអង់ការ៉ាបដិសេធចំពោះផែនការការពារជាតិរបស់ប្រទេសប៉ូឡូញ និងប្រទេសបាល់ទិក។​ នេះយោងតាមប្រភពព័ត៌មានពី NTV ដកស្រង់ប្រសាសន៍របស់ប្រធានាធិបតីរ៉េស៊ីប​ តៃយ៉ីប

អឺដូហ្គាន នៅថ្ងៃព្រហស្បតិ៍។ នៅមុនកិច្ចប្រជុំកំពូលថ្ងៃពុធ ប្រទេសទួរគីខឹងនឹងសមាជិកណាតូដ៏ទៃទៀតដោយលើកឡើងថា ប្រទេសទួរគីនឹងរារាំងផែនការការពាររហូតទាល់តែពួកគេដាក់កំណត់ដល់កងជីវពល YPG ឃឺដ។ ប្រទេសទួរគីចាត់ទុកកងជីវពល YPG ឃឺដជាអង្គការភេរវកម្មមួយដែលជាក្រុមប្រឆាំងនឹងទីក្រុងអង់ការ៉ា និងធ្លាប់ធ្វើការវាយលុកលើយោធានៅរយៈពេលពីរខែមុន។ លោកអឺដូហ្គានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុងឡុងថា ប្រទេសទួរគីបង្ហាញការជំទាស់របស់ខ្លួនចំពោះផែនការបាល់ទិកក្រោយពីអគ្គលេខាធិការអង្គការណាតូលោកស្តូលេនបឺគ និងមេដឹកនាំអាឡឺម៉ង់បារាំង និងប៉ូឡូញស្នើសុំការគាំទ្រពីប្រទេសទួរគី។ គេដកស្រង់ប្រសាសន៍របស់លោកអឺដូហ្គានថា “ក្រោយពីមានកិច្ចពិភាក្សាជាមួយមិត្តរួមការងារ ខ្ញុំបាននិយាយថាយល់ព្រមចំពោះបញ្ហានេះ ប៉ុន្តែអ្នកទាំងអស់គ្នាមិនត្រូវបោះបង់ចោលយើងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ” ។ លោកស្តូលេនបឺគមានប្រសាសន៍ក្រោយពីមានកិច្ចប្រជុំកំពូលនេះថា សម្ព័ន្ធមិត្តមិនបានពិភាក្សាគ្នាអំពីរបៀបកំណត់ក្រុម YPG ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here