ស្ថាប័នរដ្ឋបិទទ្វារដោយសារការអ្នកឆ្លងជំងឺកញ្រ្ជិល ៦២ស្លាប់ នៅ Samoa

0

ជំងឺកញ្ជ្រិលឆ្លងរីករាលដាលចាប់តាំងពីខែតុលា នៅ Samoa នៅប៉ាស៊ីហ្វិកខាងត្បូង។ គិតត្រឹមថ្ងៃទី៥ ខែនេះមានអ្នកជំងឺជាង ៤.០០០នាក់បានឆ្លងជំងឺនេះ និង ៦២នាក់បានស្លាប់ នៅក្នុងប្រទេសដែល មានប្រជាជនចំនួន ២០ ម៉ឺននាក់។ រដ្ឋាភិបាលបានប្រកាសអាសន្ន។ នៅថ្ងៃទី ៥ និងទី ៦ ទីភ្នាក់ងារ រដ្ឋាភិបាលរួមមានមន្ទីរពេទ្យ ប៉ូលីស និងនាយកដ្ឋានពន្លត់អគ្គីភ័យត្រូវបានបិទ ហើយបុគ្គលិកត្រូវ បានប្រមូលគ្នាដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំង។

យោងតាមរដ្ឋាភិបាល ក្នុងចំណោមអ្នកស្លាប់ ៦២ នាក់ មានទារក ៥៤ នាក់ដែលមានអាយុក្រោម ៤ ឆ្នាំ។ ក្នុងចំណោមអ្នកឆ្លងមាន ១៧២ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកុមារ ១៩ នាក់ កំពុងតែមានស្ថានភាពធ្ងន់ធ្ងរ។ មនុស្សសរុបចំនួន ១១ម៉ឺននាក់ត្រូវបានចាក់វ៉ាក់សាំង ប៉ុន្តែ “ប្រសិនបើ អត្រាចាក់វ៉ាក់សាំងមិនឈានដល់ ១០០% ទេ គេមិនអាចនិយាយបានថាអនាគតកុមារត្រូវបាន ការពារនោះទេ” (នាយករដ្ឋមន្រ្តី Tuiraepa) មានផែនការសកម្មភាពទៅដល់ផ្ទះប្រជាជននៅថ្ងៃទី៥ និង ៦ ក្រុមគ្រួសារដែលមិនទទួលវាក់សាំងកំពុងអំពាវនាវឱ្យដាក់ក្រណាត់ពណ៌ក្រហម ឬទង់នៅមុខផ្ទះ។

ផ្អែកលើស្ថានភាពអាសន្ន រដ្ឋាភិបាលបានបញ្ជាឱ្យវិស័យឯកជនលើកលែងតែសណ្ឋាគារ និងកន្លែង បញ្ចុះសពត្រូវបញ្ឈប់ប្រតិបត្តិការចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៥ ល្ងាចនៅថ្ងៃទី ៥ និងទី ៦។ ការធ្វើ ដំណើរតាមរថយន្តក៏ត្រូវបានហាមឃាត់ដែរ លើកលែងតែប្រើសម្រាប់សេវាសាធារណៈដូចជាការ ថែទាំសុខភាព៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here